ព័ត៌មាន
រដ្ឋមន្រ្តីផែនការស្នើមន្រ្តីបន្តសកម្មភាពការងារដើម្បីកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩
ក្រសួងផែនការ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃសមិទ្ធផ និងវឌ្ឍនភាពការងារក្នុងក្រសួងផែនការឆ្នាំ២០២៤ ដោយឆ្លុះបញ្ចាំងឲ្យឃើញចំណុចខ្លាំង បញ្ហាប្រឈម ក្នុងវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ ដែលត្រូវបន្តពង្រឹងនិងកែម្អឲ្យប្រសើរឡើង ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលនីតិកាទី៧ នៃរដ្ឋសភា។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងអំពីតួនាទីរបស់ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារធំៗជាច្រើនដូចជា សម្របសម្រួលជាមួយក្រសួង-ស្ថាប័នរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការងារអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ការងារប្រមូលទិន្នន័យស្ថិតិប្រជាជន ស្ថិតិសេដ្ឋកិច្ច ស្ថិតិកសិកម្ម ស្ថិតិគណនេយ្យជាតិ ការគិត គួរកំណើនសេដ្ឋកិច្ច អតិផរណា និងការរៀបចំគោលនយោបាយផ្សេងៗដូចជា គោលនយោបាយជាតិកាត់ បន្ថយភាពក្រីក្រ គោលនយោបាយជាតិប្រជាជន និងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងការងារជាច្រើនទៀត ដែលជាកិច្ចការងារគាំទ្រដល់ការងារធំៗទាំងអស់នេះ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់មន្រ្តីរាជការទាំងអស់ បន្តសកម្មភាពការងារកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលបានជួបប្រទះ ដើម្បីរកដំណោះស្រាយសមស្រប និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពបុរេសកម្ម ខណៈក្រសួងផែនការ នៅក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិ៧នេះ ដើម្បីរួមចំណែកដឹកនាំប្រទេសកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចឲ្យបានជោគជ័យនៅឆ្នាំ២០២៩។
ឯកឧត្តមរដ្ឋមន្រ្តី ប៊ិន ត្រឈៃ បានលើកឡើងបន្តថា ពាក់ព័ន្ធយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ចង្អុលបង្ហាញឲ្យក្រសួងផែនការដឹកនាំ សម្របសម្រួលកម្រិតបច្ចេកទេស ក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ព្រមទាំងផ្គូផ្គង និងតម្រឹមក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ឆ្នាំ២០២៤-២០២៨ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍតាមវិស័យ ដោយមានការចូលរួមពីស្ថាប័នគោលនយោបាយ ស្ថាប័នជំនាញ ដើម្បីធ្វើឲ្យមានសង្គតិភាព និងប្រសិទ្ធភាព និងានាសហថាមភាពនៃសកម្មភាព ដែលមានលក្ខណៈអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។ ជាមួយយុទ្ធសាស្រ្តបញ្ចកោណនេះដែរ ក៏បានដាក់បញ្ចូលការងារអាទិភាពសម្រាប់ក្រសួងផែនការ ក្នុងការសម្របសម្រួលការងារពាក់ព័ន្ធនឹងការធ្វើបរមភាវូបនីយកម្មភាពលាភប្រជាសាស្រ្ត និងការពង្រឹងភាពធន់ប្រជាសាស្រ្ត៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន