ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើសុខដុមនីយកម្មសាសនាគឺជាឌីអ៊ិនអេរបស់គណបក្សប្រជាជនកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើសុខដុមនីយកម្មនាសាសនា គឺជា ឌីអ៊ិនអេរបស់គណបក្សប្រជាជនកម្ពុជា ហើយកម្ពុជាតែងតែលើកកម្ពស់អន្តរសាសនា និងលើកកម្ពស់ សិទ្ធិសេរីភាពដល់បងប្អូនក្នុងការគោរពនូវសាសនាទាំងអស់ ខណៈកម្ពុជាចាត់ទុកថា សាសនាណា ក៏បានណែនាំឲ្យមនុស្សធ្វើនូវសេចក្តីល្អទាំងអស់។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានសាសនាណាមួយបង្រៀនសាសនិករបស់ខ្លួនឱ្យប្រព្រឹត្តអំពើបាបនោះទេ ពោលគឺសាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់គេឱ្យប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌ មេត្តាធម៌ គុណធម៌ និងភាពស្មោះត្រង់ជាដើម។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា កម្ពុជាត្រូវបានបណ្តាប្រទេសមួយចំនួននៅលើសកលលោកទទួលស្គាល់ថា ជាប្រទេសគម្រូ ដោយបានបញ្ចប់សង្រ្គាមទាំងស្រុង ហើយទទួលបាននូវសុខសន្តិភាពពេញលេញ ថែមទាំងបានលើកកម្ពស់សេរីភាពជំនឿសាសនាដល់ពល រដ្ឋទូទៅដោយគ្មានការរិតត្បិត រួមទាំងបងប្អូនសាសនិកឥស្លាមផងដែរ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្រោយសម័យប្រល័យ ពូជាសាសន៍ ប៉ុល ពត សាសនាឥស្លាមត្រូវរស់ឡើងវិញ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានធ្វើឲ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតដោយមិនបានធ្វើការរិតបន្តឹងសិទ្ធិសេរីភាព ជំនឿ និងប្រពៃណីសាសនារបស់បងប្អូនឥស្លាមនោះឡើយ៕អត្ថបទបាន ចក់










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន