ព័ត៌មាន
សម្ដេចធិបតី ចង់ឃើញសកម្មភាពសង្គមនានា មានការចូលរួមពីអន្តរសាសនា ជាសាមគ្គីភាពនៅក្នុងសង្គម
ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបើកកិច្ចប្រជុំកំពូលអ៊ីស្លាម ក្រោមប្រធានបទ «អ៊ិស្លាម និងពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL”) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចចង់ឃើញសកម្មភាពសង្គមនានា គឺមានការចូលរួមពីអន្តរសាសនា ដែលបង្ហាញអំពីសាមគ្គីភាពនៅក្នុងសង្គមកម្ពុជាកាន់តែរឹងមាំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទើបសេរីភាព ជំនឿសាសនា នៅកម្ពុជាត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
សម្ដេចមានប្រសាសន៍បន្តថា សម្ដេចចង់ឃើញសកម្មភាពសង្គមនានានៅកម្ពុជា មានការចូលរួមពីអន្តរសាសនា ដោយបង្ហាញពីសាមគ្គីភាព ជាសង្គមមួយដែលមានបរិយាបន្ន និងមានភាពអត់ឱន ភាពនិយម កណ្ដាលនៃសាសនា។
សូមជម្រាបថា ប្រទេសកម្ពុជា ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ពិតជាប្រទេសគំរូមួយក្នុងការផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញដល់ប្រជាជនរបស់ខ្លួនដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ ខណៈប្រទេសជាច្រើនមិនទាន់អាចធ្វើបានដូចកម្ពុជា។
ជាមួយគ្នានេះ សមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ ពាន់លាននាក់ និងអង្គការសម្ព័ន្ធពិភពអ៊ិស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនោះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយបានប្រៀបយកកម្ពុជាធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា រវាងអ៊ិស្លាមភាគតិចប្រមាណ ៥% និងព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេង ២% ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនៅកម្ពុជា ជាលើកទី១នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន