ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរអោយរួបរួមគ្នា កុំអោយមានការបែកបាក់រវាងព្រះសង្ឃ អាចារ្យ ដូនជីតាជី និងគណៈកម្មាការវត្ត
កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ ដូនជីតាជី និងគណៈកម្មាការវត្តទាំងអស់ ត្រូវតែចេះស្រឡាញ់គ្នា រួបរួមសាមគ្គីគ្នា ដើម្បីអោយវិស័យព្រះពុទ្ធសាសនារីកចម្រើន កុំអោយមានជម្លោះនៅក្នុងវត្តនាំអោយព្រះពុទ្ធសាសនាធ្លាក់ចុះ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ឯកឧត្តម ស៊ីវ រុន ប្រធានក្រមុប្រឹក្សាខេត្ត, អាជ្ញាធរខេត្តស្រុកឃុំ, ព្រះសង្ឃ អាចារ្យ ដូនជីតាជី គណៈកម្មាការវត្ត លោក លោកស្រីតាមមន្ទីរពាក់ព័ន្ធ។
លោក យិន សាវ៉េន បានឱ្យដឹងថា៖ នៅខេត្តកំពង់ឆ្នាំងមានវត្តចំនួន២១៨វត្ត អាស្រមចំនួន១៤ និងព្រះសង្ឃ២៦៤២អង្គ ។ ក្នុងវត្ត និងអាស្រមនៅក្នុងគណៈមហានិកាយ២២៩វត្ត ដែលជាទីកន្លែងគោរបូជា។ បច្ចុប្បន្ននេះខេត្តកំពង់ឆ្នាំងមានពាហិរសាសានាចំនួន៤ គឺពុទ្ធសាសនាមហាយាន គឹ្រស្ទានសាសនា សាសនាបាហៃ និងឥស្លាម ។ លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ដូនជីតាជី ត្រូវបន្តរួមសាមគ្គីគ្នាលើកកម្ពស់ព្រះពុទ្ធសាសានា ដែលជាសាសនារបស់រដ្ឋ ដើម្បីជាទីគោរពប្រតិបត្តិប្រ កបដោយភាពជឿជាក់ពីប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចៀសវាងកុំឱ្យកើតមានអធិករណ៍នៅក្នុងវត្ត។
ឯកឧត្តម ញ៉ែម វ៉ាលី បានថ្លែងថា៖ នៅថ្ងៃនេះពិតជាមានសារៈសំខាន់ និងការយកចិត្តដាក់ខ្ពស់បំផុតចំពោះវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។ តាមស្មារតីអង្គអនុសំវច្ឆរមហាសន្និបាតលើកទី៣២នេះ នឹងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរជូនជាតិ មាតុភូមិ ប្រជាជន និងព្រះពុទ្ធសាសនា ដោយឆន្ទៈប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសង្ឃប្រកាស ដែលបានដាក់ចេញ ដោយគណៈសង្ឃ នៃគណៈមហានិកាយនូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ ៕ កាំង ហុងវាស្នា

















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន