ព័ត៌មាន
ព្រះខ័នរាជ និងបឹងកេត ឈ្នះ ខណៈទ័ព វាយបកស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ
ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត បានទទួលជ័យជម្នះរៀងខ្លួន នៅក្នុងជំនួបជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ គ្រាដែលក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) បានវាយបកស្មើក្រុមវិសាខា ២-២ នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្រាប់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ដែលធ្វើសម្រេចដោយកីឡាករ Bounkong Bounphachan ទាំង ២គ្រាប់ នៅនាទី៥៨ និងនាទី៦២ បន្ទាប់ពីវគ្គទី១ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ ។

រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ ដូចគ្នា ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ ក្រុមទាំងពីរ ក៏បានរក្សាលទ្ធផល ០-០ ផងដែរ មុនកីឡាករ ស្លេះ ស៊េន រកបានគ្រាប់នាំមុខ នៅនាទី៥៤ និងកីឡាករ ម៉ាត់ នូរុណ នៅនាទី៩០+២ ដើម្បីធានាជ័យជម្នះក្រៅដី ។

ដោយឡែកជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានស្ដាតចាស់ វិសាខា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Karasausks Artus នៅនាទី១៦ និង ស៊ិន សុវណ្ណមករា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមកងយោធពលខេមរភូមិន្ទ បានព្យាយាមវាយសម្រុកវិញ រហូតរកបាន ២គ្រាប់តាមស្មើ ដោយកីឡាករ ស្រេង សុខគា នៅនាទី៥៩ និងប្រធានក្រុម Tetsuaki Misawa នៅនាទី៧២ ។

តាមរយៈលទ្ធផលបណ្ដោះអាសន្ន នៅជើងទី១ នេះ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត សុទ្ធតែមានប្រៀប ដ្បិតមានគ្រាប់បាល់ចំណេញ ២គ្រាប់ដូចគ្នា សម្រាប់ធ្វើដើមទុនមុ នបើកទ្វារផ្ទះទទួលការប្រកួតកាត់សេចក្ដី នៅជើងទី២ ដែលគ្រោងប្រកួតនាដើមខែមេសា គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ និងវិសាខា សុទ្ធតែមានសង្ឃឹមខ្ពស់រៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព