ព័ត៌មាន
សម្ដេចធិបតី អំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ខណៈមានសន្ដិភាពទើបមានទេសចរ
ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ខណៈមានសន្ដិភាពទើប កម្ពុជាមានការអភិវឌ្ឍ និងមានភ្ញៀវទេសចរមកលេងកម្សាន្ត។
ក្នុងឱកាសនោះសម្ដេចធិបតីមានប្រសាសន៍ថា ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ កម្ពុជាបានក្លាយជាគោលដៅ ទេសចរណ៍ ដែលមានសុវត្ថិភាព, ឱកាសវិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ី, ជាពិសេស បានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។
សម្តេចធិបតី បន្តអំពាវនាវឱ្យរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជា រកបានដោយលំបាក តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សម្ដេចថ្លែអថា បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានទេសចរណ៍ ដែលយើងបានឃើញច្បាស់អំពីបញ្ហានេះ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក។
សូមជម្រាបថា តាមរយៈការក្សាបាននូវសុខសន្ដិភាព ស្ថិតិទេសចរណ៍នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ជាតិសរុប ៦.៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិ ប្រមាណ ២២.៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។ អង្គសន្និបាតក្រសយងទេសចរណ៍បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់វិស័យទេសចរណ៍ទៅក្នុងសេដ្ឋកិច្ចជាតិ ក្នុងនោះក្នុងឆ្នាំ២០២៣, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣.០៨៣ លានដុល្លារ, ក្នុងឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧ លានដុល្លារ ដោយរួមចំណែកប្រមាណ ៩.៤% នៃផលិតផលក្នុងស្រុកសរុប។ តាមការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥.១០០ លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ១០.៥% នៃផលិតផលក្នុងស្រុកសរុប។ អង្គសន្និបាតបានវាយតម្លៃខ្ពស់ពីស្ថានភាពកញ្ចប់ទស្សនកិច្ចក្នុងឆ្នាំ២០២៤ និងមានសុទិដ្ឋិនិយមចំពោះឆ្នាំ២០២៥៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន