ព័ត៌មាន
សម្ដេចធិបតីជំរុញដល់ក្រសួងទេសចរណ៍ និងវប្បធម៌ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ភាពយន្ត
ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន ជំរុញដល់ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្ដារាជធានី-ខេត្ត ធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ភាពយន្ត ដោយដៅ គោលដៅណាមួយជាគោលដៅសម្រាប់ថតកុន រៀបកញ្ចប់សេវាល្អ និងការសម្របសម្រួលតម្លៃសមរម្យសម្រាប់ការអនុវត្តការងារនេះឱ្យបានល្អ។
ក្នុងឱកាសនោះ សម្តេចធិបតី ណែនាំឱ្យក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាល រាជធានី ខេត្ត ផ្តល់កិច្ចសហការ ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។ សម្តេចបានគាំទ្រឱ្យមានការថតភាពយន្តនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្តបរទេស។ សម្ដេចមានប្រសាសន៍ថា តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជាចំណេញក្នុងការផ្សព្វផ្សាយកម្ពុជាដោយមិនចាំបាច់ចំណាយលុយ ទៅជួលគេផ្សាយនោះឡើយ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលមតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រាប់តាំងពីនៅច្រកទ្វារអន្តរជាតិ (ទាំងផ្លូវទឹក, ផ្លូវគោក និងផ្លូវអាកាស) បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេល ភ្ញៀវទេសចរចូលមកដល់ដំបូង។
សម្តេចក៏បានណែនាំអភិបាលរាជធានីខេត្ត បន្ត ជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមាន លក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជាពិសេសក្នុងបរិការណ៍ឌីជីថល និងបច្ចេកវិទ្យាសប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ និងត្រូវមានស្មារតីបុរេសកម្ម ម្ចាស់ការដោះស្រាយបញ្ហាក្នុងមូលដ្ឋាន គោលដៅទេសចរណ៍របស់ខ្លួន រាប់តាំងពីបញ្ហាបរិស្ថាន អនាម័យ (ជាពិសេសបង្គន់អនាម័យ) គុណភាពសេវាកម្ម តម្លៃ ចំណត និង បញ្ហាតូចតាចនានា កុំចាំទាល់តែមានការលើកឡើងពីមហាជន ឬ ការបង្ហោះក្នុងបណ្ដាញសង្គមជាដើម៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន