ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់ឱ្យក្រុមហ៊ុនផលិតភាពយន្តល្បីៗថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍បន្ថែម
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើសុំសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ផ្ដល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុង ការស្នើសុំការអនុញ្ញាតផលិតភាពយន្ត ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមកថតនៅកម្ពុជា ក្នុងគោលដៅជំរុញការផ្សព្វផ្សាយ ទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះថា ចំពោះសកម្មភាពផ្សព្វផ្សាយកិត្តិនាម កម្ពុជាកន្លងមករបស់ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានកិច្ចសហការពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈការចូលរួមនិងរៀបចំពិព័រណ៌ទេសចរណ៍, ព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិ, ការផ្សព្វផ្សាយ ទេសចរណ៍តាមគ្រប់រូបភាព ពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលផ្សេងៗ។ ជាមួយគ្នានេះ, ក្នុងឆ្នាំ២០២៤ ក្រសួងទេសចរណ៍ ក៏បានដឹកនាំរៀបចំយុទ្ធនាការសំខាន់ៗចំនួន៣រួមមាន៖ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤»។ ថ្មីៗនេះ, គណៈប្រតិភូ ក្រសួងទេសចរណ៍ អន្តរក្រសួង និងវិស័យឯកជន ចូលរួមពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន ប្រកបដោយភាពជោគជ័យនិងលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងឱ្យដឹងទៀតថា កន្លងមកនេះ កម្ពុជាក៏បានអបអរសារទការប្រារព្ធព្រឹត្តិការណ៍ Gumball 3000, ព្រឹត្តិការណ៍សាទរកម្ពុជាប្រកបដោយភាពអធិកអធម និងឱឡារិក, ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ, ពិធីបុណ្យ រំលឹកគុណអង្គរ, ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល បានចូលរួមចំណែកផ្សព្វផ្សាយកិត្តិនាមកម្ពុជានិងទេសចរណ៍កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យពិចារណាជំរុញ ការផ្សព្វផ្សាយទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមកថតនៅកម្ពុជាដូចជា ក្រុមហ៊ុន Hollywood, Bollywood, China Film Group និងក្រុមហ៊ុនមកពីប្រទេសគោលដៅសំខាន់ៗ ដោយអាចផ្ដល់ជាគោល នយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។
ជុំវិញបញ្ហានេះដែរ ថ្មីៗនេះក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរអប្សរា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត សម្របសម្រួលការថតភាពយន្តរបស់ក្រុមហ៊ុនផលិតភាពយន្តប្រទេសចិន ប្រទេសកាហ្សាក់ ស្ថាន ហើយបាននឹងកំពុងទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត សិល្បៈករ និងតន្ត្រីករល្បីៗ ពីប្រទេសចិន, សាធារណរដ្ឋកូរ៉េ (K-pop), សហរដ្ឋអាមេរិក, អ៊ីតាលី (ដូចជាលោក Andrea Bocelli តន្ត្រីករអ៊ីតាលីដ៏ល្បីល្បាញ), ឥណ្ឌា,ជប៉ុន និងតួគី បន្ថែមទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០ លាននាក់ កើនឡើងជិត ២៣ ភាគរយ ធៀប នឹងឆ្នាំ២០២៣ សរុបជារួមទេសចរផ្ទៃក្នុងចំនួនជាង ២៦ លាននាក់ ក្នុងនោះទេសចរជាតិជាង ២២ លាននាក់ និងទេសចរបរទេស ជិត ៤ លាននាក់ កើនឡើងជាង ៥៤ ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥ លាននាក់ កើនឡើង ១,៤ ភាគរយ ធៀបឆ្នាំ ២០២៣, និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ ពាន់លានដុល្លាអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន