ព័ត៌មាន
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារមូលដ្ឋានខេត្តតាកែវ
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ ឯកឧត្តម ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ-សង្កាត់ ចំណុះខេត្តតាកែវ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣៤០រូប នៅមន្ទីរគណបក្សខេត្តតាកែវ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធាន បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃកំណែទម្រង់ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃការកសាងសេដ្ឋកិច្ច-សង្គម ដើម្បីធានាភាពសុខុដុមរមនារបស់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមប្រធាន ក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាមិនឱ្យបរទេសណារំលោភបំពានបានឡើយ។

មុននឹងបញ្ចប់ ឯកឧត្តមប្រធាន បានធ្វើការណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យខិតខំពង្រឹងសមត្ថភាព ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋប្រកបដោយគុណភាព តម្លាភាព និង ភាពជឿទុកចិត្ត ជាពិសេសដោះស្រាយបញ្ហាប្រឈមនានា និងធានារក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន