ព័ត៌មាន
ឯកឧត្តម ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចំនួន ១៣៩គ្រឿងជូនដល់មន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ ក្នុងខេត្តកំពង់ធំ
នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រគល់កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ សរុបចំនួន ១៣៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ។

កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលត្រូវបានប្រគល់ និងទទួលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក្នុងនោះរួមមាន ៖
១. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ចំនួន ២០គ្រឿង
២. មន្ទីរព័ត៌មានខេត្តកំពង់ធំ ចំនួន ៦គ្រឿង
៣. មន្ទីអប់រំ យុវជន និងកីឡា ចំនួន ៦គ្រឿង
៤. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន ៤០គ្រឿង
៥. វិទ្យាល័យកំពង់ធំ ចំនួន ៤០គ្រឿង
៦. ស្នងការនគរបាលខេត្តកំពង់ធំ ចំនួន ១០គ្រឿង
៧. កងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៨. ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៩. សាលាដំបូងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
១០. សាលាសង្កាត់ ចំនួន ២គ្រឿង

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ ដែលទទួលបានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមយកទៅប្រើប្រាស់សម្រាប់បំពេញការងារទៅតាមវិស័យរៀងៗខ្លួន ក៏ដូចជាដើម្បីធ្វើការសិក្សាស្រាជ្រាវផ្សេងៗបន្ថែមទៀត ស្របទៅនឹងការវិវត្តនៃប្រព័ន្ធឌីជីថល៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន