ព័ត៌មាន
នគរបាលបង្ក្រាបកុបកម្ម បំបែកការតវ៉ា ជុំវិញឧបទ្ទវហេតុរថភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន នៅប្រទេសក្រិក
គ្រាប់បែកសាំង ត្រូវបានគប់ទៅលើនគរបាលក្នុងទីក្រុង Athens ខណៈប្រជាជនក្រិក កាលពីថ្ងៃសុក្របានបន្តធ្វើកូដកម្មក្នុងការតវ៉ានៅទូទាំងប្រទេសដែលប្រារព្ធខួបលើកទី២នៃឧបទ្ទវហេតុរថភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅប្រទេសនេះ។ មនុស្ស៥៧នាក់បានស្លាប់ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងផ្សេងទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ ប្រទេសក្រិកភាគកណ្តាល។
នៅក្នុងបាតុកម្មធំបំផុតមួយនៅក្នុងប្រទេសក្រិកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សេវាកម្មសាធារណៈ និងអាជីវកម្មឯកជនជាច្រើន រួមទាំងជើងហោះហើរអន្តរជាតិ និងក្នុងស្រុកទាំងអស់ ត្រូវបានបញ្ឈប់។
នៅទូទាំងប្រទេស ប្រជាជនបានចេញធ្វើបាតុកម្មតាមដងផ្លូវដោយស្រែកថា «ឃាតក» ប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាតួនាទីរបស់រដ្ឋនៅក្នុងមហន្តរាយនេះ។
នគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក ខណៈក្រោយមកមានការប៉ះទង្គិចគ្នា បានរាលដាលចូលទៅក្នុងសង្កាត់ជុំវិញនោះ។ អាជ្ញាធរបាននិយាយថា មនុស្សជាង៨០ នាក់ត្រូវបានឃុំខ្លួន និង៥ នាក់បានរងរបួសនៅក្នុងទីក្រុង Athens តែមួយ។


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន