ព័ត៌មាន
អាកាសចរស៊ីវិលកំពុងរៀបចំគម្រោងផ្ទេរព្រលានយន្តហោះចាស់ មកទីតាំងថ្មីនាពេលខាងមុខ
ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា គម្រោងនៃការផ្ទេរអាកាសយាន្តដ្ឋានចាស់ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ) មកកាន់ទីតាំងថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ កំពុងតែរៀបចំនឹងគ្រោងផ្ទេរនាពេលខាងមុខនេះ ខណៈព្រលានយន្តហោះថ្មីគ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥នេះ។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទាក់ទងនឹងការងារផ្ទេរនេះ ក្រុមការងារកំពុងតែរៀបចំផែនការ ដែលខាងលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយនឹងក្រុមហ៊ុនមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងភ្នាក់ងាររាជរដ្ឋាភិបាល សមត្ថកិច្ចច្រកទ្វារទាំងអស់ បានរៀបចំផែនការផ្ទេរដោយបានកំណត់កាលបរិច្ឆេទរួចរាល់ហើយផងដែរ ដែលនឹងធ្វើមុនពេលបើកដំណើរការអាកាសយានដ្ឋានថ្មី ដែលអាចចុងខែមិថុនា ឬដើមខែកក្កដា។

ឯកឧត្តម សយ សុខាន់ បានពន្យល់បន្ថែមថា ចាប់ពីឥឡូវនេះ ក្រុមការងារសិក្សា និងរៀបចំផែនការដើម្បីផ្ទេរ ហើយការផ្ទេរនេះគឺផ្ទេរប្រតិបត្តិការពីចាស់មកថ្មី ដូចជាបុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍ (airline) និងភ្នាក់ងារទាំងអស់ដើម្បីបំពេញកិច្ចការងារនៅទីតាំងថ្មីនេះ។ ឯកឧត្តម បានឲ្យដឹងទៀតថា កិច្ចការងារផ្ទេរនេះ គឺជាកិច្ចការងារសំខាន់ណាស់ ជាពិសេសទាក់ទងអាកាសចរណ៍ស៊ីវិលនេះ មិនមែនជាការងារផ្ទេរមួយដែលងាយស្រួលនោះទេ ព្រោះវាទាក់ទងនឹងសន្តិសុខ សុវត្ថិភាពប្រតិបត្តិការទាំងអស់ មានន័យថា កិច្ចប្រតិបត្តិការអាកាសយានទាក់ទងនឹង airline កិច្ចប្រតិបត្តិការនាំផ្លូវអាកាស ហើយនឹងកិច្ចសហប្រតិបត្តិការសម្រាប់អាកាសយានដ្ឋានផង។
សូមបញ្ជាក់ថា មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណជាង ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន