ព័ត៌មាន
លោក Zelenskiy ឆ្លើយតបដោយពាក្យ «អរគុណ» លើបណ្ដាញសង្គម X ក្រោយមានជម្លោះជាមួយលោក Trump
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានឆ្លើយតបជាមួយនឹងពាក្យ «អរគុណ» ជាច្រើន តាមរយៈការបង្ហោះនៅទូទាំងគណនីបណ្ដាញសង្គម «X» ផ្លូវការរបស់លោក បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយអនុប្រធានាធិបតីអាមេរិក លោក JD Vance ថា លោកមិនបាននិយាយពាក្យ «អរគុណ» អំឡុងដំណើរទស្សនកិច្ច នៅសេតវិមាន កាលពីព្រឹកថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ)។
កិច្ចប្រជុំរបស់លោក Zelenskiy ជាមួយលោក Trump និងលោក Vance បានបញ្ចប់ទៅដោយភាពរញ៉េរញ៉ៃ បន្ទាប់ពីមានការប្រើពាក្យសំដីខ្លាំងៗដាក់គ្នាទៅវិញទៅមក នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោក នៅឯសេតវិមាន ជុំវិញសង្គ្រាមជាមួយរុស្ស៊ី។
លោក Vance បានលើកឡើងថា វាគឺជាការមិនផ្ដល់ក្ដីគោរពនោះឡើយ ដែលលោក Zelenskiy មកការិយាល័យ Oval Office ហើយអះអាងពីគោលជំហររបស់គាត់ ដើម្បីឲ្យលោក Trump យល់ស្របតាម។ លោក Vance បាននិយាយថា «អ្នកមិនបាននិយាយអរគុណនោះទេ»។ អមដោយការដំឡើងសំឡេងខ្លាំងជាងធម្មតា លោក Zelenskiy បានឆ្លើយតបថា «ខ្ញុំបាននិយាយជាច្រើនដងមកហើយនូវពាក្យអរគុណ ចំពោះប្រជាជនអាមេរិក»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Zelenskiy ត្រូវបានរៀបចំឡើង ដើម្បីជួយអ៊ុយក្រែនបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកកុំឲ្យឈរនៅខាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានបញ្ជាឲ្យមានការលុកលុយលើអ៊ុយក្រែន កាលពី ៣ឆ្នាំមុន។ តែផ្ទុយទៅវិញ មេដឹកនាំអ៊ុយក្រែនមិនយល់ស្របយ៉ាងខ្លាំងជាមួយលោក Trump និងលោក Vance ជុំវិញជម្លោះនេះ ដោយគូសបញ្ជាក់អំពីថា តើការផ្លាស់ប្តូររដ្ឋបាល នៅទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យខូចយ៉ាងដូចម្ដេចដល់ការប៉ុនប៉ងរបស់ទីក្រុងគីវ ដែលចង់ឲ្យលោកខាងលិចបន្តគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន