ព័ត៌មាន
ក្រុមហាម៉ាសច្រានចោល «សំណើ» របស់អ៊ីស្រាអែល ក្នុងការបន្តបទឈប់បាញ់ដំណាក់កាលទី១ នៅហ្កាហ្សា
ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ (ទី១ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានច្រានចោល «សំណើ» របស់អ៊ីស្រាអែល ក្នុងការបន្តរយៈពេលដំណាក់កាលទី១ នៃបទឈប់បាញ់ នៅតំបន់ហ្កាហ្សា នៅថ្ងៃដែលដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ ត្រូវផុតកំណត់។
តាមរយៈទូរទស្សន៍ Al-Araby អ្នកនាំពាក្យរបស់ក្រុមនេះ គឺលោក Hazem Qassem ក៏បានប្រាប់ដែរថា មិនមានកិច្ចពិភាក្សានោះទេ នាពេលនេះ សម្រាប់ដំណាក់កាលទី២ នៃបទឈប់បាញ់ នៅកតំបន់ហ្កាហ្សា ជាមួយក្រុម។
ប្រភពសន្តិសុខពីអេហ្ស៊ីបចំនួន ២ បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហាម៉ាស មិនយល់ស្របនឹងផែនការបន្លាយរយៈពេលដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ ហើយចង់បន្តទៅដំណាក់កាលទី២។
គណៈប្រតិភូអ៊ីស្រាអែល បានធ្វើដំណើរទៅទីក្រុងគែរ ហើយចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តដំណាក់កាលទី១ រយៈពេល ៦សប្តាហ៍បន្ថែមទៀត៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន