ព័ត៌មាន
ក្រសួងបរិស្ថាន នឹងបន្តរៀបចំពិធីបុណ្យកោងកាងសន្តិភាព នៅឆ្នាំក្រោយៗទៀត
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហើបថា ក្រសួងនឹងបន្តរៀបចំឱ្យមានពិធីបុណ្យកោងកាងសន្តិភាពនៅឆ្នាំក្រោយទៀត បន្ទាប់ពីមើលឃើញពីអត្ថប្រយោជន៍នៃពិធីបុណ្យជាប្រវត្តិសាស្រ្តមួយមិនធ្លាប់មានពីមុនមកនោះទេ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់ទុកពិធីបុណ្យកោងកាង ជាពិធីដ៏មានសារៈប្រយោជន៍សម្រាប់ការលើកកម្ពស់យល់ដឹងផ្នែកបរិស្ថានប្រព័ន្ធអេកូឡូស៊ីក្នុងសង្គម ដូចជាការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្ដល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។
ក្នុងពិធីបុណ្យកោងកាងសន្តិភាពលើកដំបូង នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន ថ្លែងថា ក្រសួងនឹងបន្តបង្កើតឱ្យមានពិធីបុណ្យនេះបន្តទៀតនៅឆ្នាំក្រោយ ក្នុងគោលបំណងបំផុសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយប្រជាសហគមន៍មូលដ្ឋាន លើកស្ទួយតម្លៃនៃកិច្ចខិតប្រឹងប្រែងការពារ ថែរក្សាធនធានធម្មចាតិរបស់រាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធ។ ជាពិសេសការទទួលបានសុខសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ មានគោលដៅច្បាស់លាស់ឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅ ២០៥០ និងប្រទេសមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់។
ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងដែរថា ដើមកោងកាង ជារុក្ខជាតិមួយប្រភេទដែលភាគច្រើនដុះនៅតាមតំបន់មាត់សមុទ្រ មានឬសច្រើន មានពណ៌បៃតងស្រស់ ហើយត្រួយរបស់វាអាចយកមកបរិភោគបាន។ ព្រៃកោងកាង ជាជម្រកសម្រាប់សត្វក្នុងទឹក ជាជម្រកសត្វស្លាប និងជាកន្លែងដែលអាចបញ្ចេ្ញញឧស្ម័នអុកស៊ីសែនផងដែរ។
លោកជំទាវអភិបាលខេត្ត បានរំលេចទៀតថា នៅឆ្នាំ២០២៤កន្លងទៅ ខេត្តកោះកុងបានដាំស្តារព្រៃកោងកាងឡើងវិញបានចំនួន៥ម៉ឺន៤៨០០ដើមបន្ថែមលើសកម្មភាពនេះ គឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួមអភិរក្ស និងការដាំស្តារឡើងវិញនូវធនធានធម្មជាតិឱ្យស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និងក្រសួងបរិស្ថាន។ បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ត ក៏បានបណ្តុះកូនឈើដើមកោងកាងបានចំនួន២ម៉ឺន៨ពាន់ដើម សម្រាប់ត្រៀមទុកទៅដាំនៅកន្លែងផ្សេងៗទៀតតាមតម្រូវការ។
ខេត្តកោះកុង មានព្រៃកោងកាងទំហំជាង៤ម៉ឺន៦ពាន់ហិចតាជាប់ជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤ពោលគឺ៧៨ភាគរយនៃផ្ទៃដីព្រៃកោងកាងនៅប្រទេសកម្ពុជា។
លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ ដែលជាអង្គការចូលរួមផ្ដួចផ្ដើមពិធីនេះ បានបង្ហាញក្ដីរីករាយដែលបានចូលរួមធ្វើសកម្មភាពដាំដើមកោងកាងនៅក្នុងខេត្តកោះក្នុង និងបានចូលរួមសហការធ្វើការងារបរិស្ថានជាមួយក្រសួងបរិស្ថាន និងអាជ្ញធារនៅមូលដ្ឋាន ដោយទទួលបានកិច្ចសហការគ្នាយ៉ាងល្អដើម្បីថែរក្សា ការពារធនធានធម្មជាតិរបស់កម្ពុជា។
ហើយលោក ម៉េង ហេង ក៏បង្ហាញការសោកស្ដាយណាស់ដែលកាលពីមុនបានធ្វើសកម្មភាពបរិស្ថាន ផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល ដោយសារតែចាញ់កលការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស បានចេញមកលាបពណ៌រាជរដ្ឋាភិបាល ជាពិសេសបំផុសព័ត៌មានមិនពិតលើវិស័យបរិស្ថាននេះនាំឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋលើការអនុវត្តគោលនយោបាយលើវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល»៕អត្តបទ ឈឹម មករា














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន