ព័ត៌មាន
អាមេរិកគ្រោងមានកិច្ចព្រមព្រៀងអាវុធ ៣ពាន់លានដុល្លារ ជាមួយអ៊ីស្រាអែល ចំពេលមានក្ដីបារម្ភពីបទឈប់បាញ់
មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើការលក់ដែលអាចកើតមានតម្លៃជិត ៣ពាន់លានដុល្លារ នូវគ្រាប់បែក ឧបករណ៍កម្ទេច និងសព្វាវុធផ្សេងទៀតដល់អ៊ីស្រាអែល។
លទ្ធភាពនៃការលក់អាវុធនេះ ត្រូវបានជូនដំណឹងទៅសភា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ដោយផ្នែកលើមូលដ្ឋានស្ថានភាពបន្ទាន់។ ដំណើរការនោះបានរំលងការអនុវត្តជាយូរមកហើយ ក្នុងការផ្ដល់ឲ្យប្រធាន និងសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភា និងព្រឹទ្ធសភានូវឱកាស ដើម្បីត្រួតពិនិត្យការលក់ និងសួរព័ត៌មានបន្ថែម មុនពេលធ្វើការជូនដំណឹងជាផ្លូវការទៅកាន់សភា។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋបាលរបស់លោក Donald Trump បានលុបចោលក្រឹត្យសម័យលោក Joe Biden ដែលតម្រូវឲ្យមានការរាយការណ៍ អំពីការរំលោភលើច្បាប់អន្តរជាតិរបស់សម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងអ៊ីស្រាអែលផងដែរ។
កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន បានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១៥ខែ និងបានបើកផ្លូវឲ្យមានកិច្ចពិភាក្សា ស្តីពីការបញ្ចប់សង្គ្រាម ស្របពេលដែលនាំឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៤៤នាក់ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ២.០០០នាក់ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។
តែទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ ដោយបានផ្ដល់ភាពមិនច្បាស់លាស់ ចំពោះដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងនេះ ដែលមានបំណងរួមបញ្ចូលទាំងការដោះលែងចំណាប់ថ្នូរ និងអ្នកទោសបន្ថែមទៀត ព្រមទាំងជំហានឆ្ពោះទៅរកការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន