ព័ត៌មាន
ឯកឧត្តម សៅ សុខា បញ្ជាក់ពីសាងសង់កីឡដ្ឋានគោកធ្លក ដើម្បីឆ្លើយតបចំនួនអ្នកទស្សនាជាក់ស្ដែង
ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ពីការសាងសង់កីឡដ្ឋានគោកធ្លក ដែលគ្រោងមានកៅអីអង្គុយទស្សនា ១ម៉ឺន ២ពាន់នាក់ មិនមែនជាការខ្ជះខ្ជាយឡើយ តែជាការរៀបចំនូវរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងចំនួនអ្នកទស្សនាជាក់ស្ដែង ទៅតាមការប្រកួតដែលអាចទាក់ទាញអ្នកទស្សនាតិច ឬច្រើន ក្នុងន័យស្វែងរកចំណូលទ្រទ្រង់ និងជំរុញការអភិវឌ្ឍ។

ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានប្រកាសពីការត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោមថវិកាជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) សរុបប្រមាណ ៤.៤លានដុល្លារអាមេរិក នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា គម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការសហព័ន្ធនេះ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរៀបចំតាំងពីឆ្នាំ២០២៤ បន្ថែមលើផែនការអាទិភាពផ្សេងៗ ។ តាមរយៈសមិទ្ធផលនេះ នឹងក្លាយជាផ្នែកមួយថ្មីទៀត សម្រាប់សហព័ន្ធប្រើប្រាស់បម្រើឲ្យប្រយោជន៍រួម ក្នុងការជំរុញការអភិវឌ្ឍបាល់ទាត់ជាតិ ពិសេសឆ្លើយតបចំនួនអ្នកទស្សនា ខណៈបើការប្រកួតអាចមានអ្នកគាំទ្រច្រើន សហព័ន្ធនឹងអាចរៀបចំនៅពហុកីឡដ្ឋានជាតិ ឬពហុកីឡដ្ឋានជាតិមរតកតេជោដដែល ។

ទន្ទឹមជាមួយមហាសន្និបាតប្រចាំឆ្នាំនេះដែរ សហព័ន្ធក៏បានធ្វើការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ៣រូបផងដែរ ក្រោយសមាជិកគណៈកម្មាធិការប្រតិបត្តិ ៣រូបផុតអាណត្តិ ។ ជាលទ្ធផល ឯកឧត្តម ឡា ឡៃ និងលោក ដួង មាសចំរើន ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្របន្ដជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិ២០២៥-២០២៩ ។ រីឯម្នាក់ទៀត គឺកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបវិសាខា ដែលបានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធ អាណត្តិថ្មីឆ្នាំ២០២៥-២០២៩ ៕ អត្ថបទ លី ឈុនឡា








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន