ព័ត៌មាន
បេក្ខជនជាង១ម៉ឺននាក់ បានចូលប្រឡងថ្នាក់ជាតិសម្រាប់ការចូលរៀនជំនាញវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល
ភ្នំពេញ ៖ នៅថ្ងៃទី ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំដំណើរការប្រឡងជ្រើសរើសសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារីប្រមាណជាង ១ម៉ឺន៥២៨នាក់ ។
ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ថ្លែងថា ការប្រឡងសិស្សចូលរៀនជំនាញវិជ្ជាជីវៈសុខាភិបាលថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ ត្រូវបានត្រូវបានរឹតបន្តឹងដូចបណ្តាឆ្នាំកន្លងមក ដែលមានដាក់ពង្រាយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅតាមបន្ទប់ប្រឡង វិញ្ញាសាររៀបចំពេលព្រឹក ដាក់ចេញប្រឡងនៅពេលល្ងាច ជាពិសេសនោះ គឺពង្រឹងការតាមដាន ចាត់វិធានការថ្កោលទោសចំពោះបេក្ខជនដែលឲ្យជនផ្សេងប្រឡងជំនួស។
បណ្តាបេក្ខជនបេក្ខនារី ថ្លែងថា ការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ ហាក់មានការរឹតបន្តឹងខ្លាំង ទាំងលើផ្នែកការរៀបចំវិញ្ញាសារ និងដំណើរការប្រឡង មានភាពសុក្រិត្យ យុត្តិធម៌ តម្លាភាព និងឈរលើគោលការណ៍ ចេះ ជាប់ ។
សូមបញ្ជាក់ថា នៅក្នុងដំណើរការដាក់ពាក្យប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានទទួលបេក្ខជនបេក្ខនារី ដាក់ពាក្យតាមប្រព័ន្ធអនឡាញ សរុបមានចំនួន១០៥៦៩នាក់ ក្នុងនោះមានបេក្ខជន បេក្ខនារី ចំនួន១០៥២៨នាក់ គឺត្រូវបានគណៈកម្មាធិការប្រឡងសម្រេចឲ្យមានសិទ្ធចូលរួមប្រឡង។
ការប្រឡងនេះ បានបែងចែកមណ្ឌលប្រឡងចំនួន៥ មណ្ឌល រួមមាន៖ សកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក ដែលការប្រឡងមានបីមុខវិជ្ជា រួមមាន៖ គណិតវិទ្យា ជីវៈវិទ្យា និងគីមីវិទ្យា ហើយការប្រឡងថ្ងៃទី១ ធ្វើឡើងចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៦និង៣០នាទី ហើយថ្ងៃទី២ ប្រឡងចាប់ពីម៉ោង ១៤ រហូត ដល់ម៉ោង ១៥ និង៣០នាទី។




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន