ព័ត៌មាន
សម្តេច ម៉ែន សំអន ជំរុញបង្កើនកិច្ចការពារ លើកកម្ពស់ស្ត្រីអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ច
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ នៅក្រសួងទេសចរណ៍ ហើយតាមរយៈពិធីនេះ សម្តេច ម៉ែន សំអន បានថ្លែងថានឹងបង្កើនកិច្ចការពារ និងជំរុញស្ត្រីបង្កើនការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចបង្កើតឱកាសការងារនៅក្នុងកម្ពុជាកាន់តែច្រើនពីវិស័យទេសចរណ៍។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានប្រសាសន៍ថា បច្ចុប្បន្ន នៅក្នុងវិស័យទេសចរណ៍មានកម្លាំងពលកម្មជាស្រ្តី ប្រមាណ៦០% នៃចំនួនពលកម្មសរុប គឺមានវត្តមានស្ត្រីបាននិងកំពុងបម្រើការនៅតាមគ្រប់សេវាកម្មទាំងអស់ក្នុងវិស័យទេសចរណ៍។
សម្តេច ម៉ែន សំអន បន្តថា តាមរយៈទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ដែលប្រារព្វក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបពេលនេះ សម្តេច និងបង្កើនកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងភាគច្រើនពាក់ព័ន្ធនានា ជួយជំរុញការលើកកម្ពស់សិទ្ធស្ត្រីក្នុងវិស័យទេសចរណ៍ ជាពិសេសជំរុញការគោរពសិទ្ធស្ត្រីបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយគាត់ឲ្យហ៊ាននិយាយ និងរាយការណ៍ជាសំងាត់ ដើម្បីការពារ ទប់ស្កាត់អំពើបៀតបៀន អំពើហឹង្សាការធ្វើបាបនានាពីសំណាក់ភ្ញៀវ ក៏ដូចថៅកែជាដើម នៅគ្រប់ទីតាំងផ្តល់សេវាទេសចរណ៍ទាំងអស់។
សម្តេច ម៉ែន សំអន ក៏បានថ្លែងណែនាំ លោកជំទាវ សុង ធីតា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ដែលទើបតែងតាំងថ្មី សូមជួយខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាការងារពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំជាដើមឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី ការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ នៅតាមទីតាំងផ្តល់សេវាកម្មទេសចរណ៍ ដើម្បីរួមគ្នាអនុវត្តអនុសាសន៍គន្លឹះ១២ចំណុចសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឲ្យបានជោគជ័យ។






-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព