ព័ត៌មាន
៨ មន្ទីរបរិស្ថាន២៥ រាជធានីខេត្តបណ្តុះកូនដើម១លាន៣សែនដើមចែកជូនពលរដ្ឋ
កោះកុង ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញថា ត្រឹមតែ៨ខែមកនេះ មន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ បានបណ្តុះកូនដើមចំនួន១លាន៣សែនដើម ដើម្បីចែកជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដោយឥតគិតថ្លៃ ដោយលែងទិញពីក្រៅប្រទេស។
តបតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងយុទ្ធការពន្លងបៃតង ក្រសួងបរិស្ថានបញ្ឈប់ការទិញចែកចាយកូនដើមពីក្រៅប្រទេសទៀតហើយ ដោយងាកមកបណ្តុះកូនឈើដោយខ្លួនឯង។
ក្នុងពិធីបុណ្យកោងកាងសន្តិភាព លើកទី១ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរពីទឹកចិត្តខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថានក្រោមឱវាទទាំងដែលពុះពារបណ្តុះកូនឈើជាច្រើនប្រភេទមកជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីយកទៅដាំដុះបន្តក្នុងសហគមន៍។
ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លើកឡើងថា ត្រឹមតែ៨ខែមកនេះ មន្រ្តីបរិស្ថាននៃមន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត បានបណ្តុះកូនឈើចំនួន១លាន៣សែនដើមជូនពលរដ្ឋ ដែលជាមោទនភាពមួយដែលធំធេងសម្រាប់វិស័យបរិស្ថាននៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំថ្នាលបណ្តុះកូនឈើចំនួន៣កន្លែង ដែលមានទីតាំងនៅខេត្តកោះកុង មណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងអូររាំងឥដ្ឋ ដោយរំពឹងអាចបណ្តុះកូនឈើរហូតដល់១០លានដើមក្នុង១ឆ្នាំ។
បន្ថែមលើការបណ្តុះកូនឈើនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន ក៏បេ្តជ្ញាចិត្តលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិចបន្តនៅតាមទីសាធារណៈ វត្តអារាម សាលារៀន និងនៅក្នុងសហគមន៍ ដើម្បីឆ្លុះបញ្ចំងទៅកាន់អន្តរជាតិបានឃើញថា កម្ពុជាមានសោភណ្ឌភាពស្អាតស្រស់បំព្រង កម្ពុជាជាទិសដៅសម្រាប់ការវិនិយោគពីបរទេស បម្រើដល់ការអភិវឌ្ឍន៍រីកចម្រើនទៅអនាគត។
ហើយឯកឧត្តម បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ១៦លាននាក់ បានចូលប្តេជ្ញាចិត្តរួមគ្នាលើការមិនប្រើប្រាស់ថង់ប្លាស្ទិច។ នៅឆ្នាំ២០២៤កន្លងទៅ កម្ពុជាបានកាត់បន្ថយការនាំចូលថង់ប្លាស្ទិចមកកម្ពុជា៨៧ភាគរយ។ ក្រសួងបរិស្ថាន សូមបន្តបំផុសស្មារតីដល់ការអប់រំផ្សព្វផ្សាយយល់ដឹងបន្ថែមទៀតអំពីប៉ះពាល់ដោយសារតែថង់ប្លាសិ្ទចអោយបានកាន់តែច្រើន។
អត្តបទ ឈឹម មករា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន