ព័ត៌មាន
តបតាមបទបញ្ជាសម្តេចធិបតី, ក្រុមកងវិស្វកម្ម និងរដ្ឋបាលខេត្តចាប់ផ្ដើមសាងសង់អគារសិក្សា និងបណ្ណាល័យនៅសាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ
សៀមរាប៖ តបតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វើឱ្យប្រសើរឡើងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់។
បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ៖
១/ ការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ គឺឈរលើការថែរក្សាសណ្ឋានផ្លូវដើម ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។ ការជួសជុលកែលម្អឱ្យប្រសើរឡើង បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៨ កុម្ភៈ ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍ សំដៅធានាបានការឯកភាពគ្នា និងថែរក្សាសណ្ឋានផ្លូវដើម និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យើង។
២/ ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី នៅទីតាំងថ្មី អគារថ្មីមួយខ្នងពីរជាន់ ១២ បន្ទប់ ជាជំហ៊ានទីមួយហើយនឹងរៀបចំក្របខណ្ឌស្នើសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។
បច្ចុប្បន្នគ្រឿងចក្របានដាក់ដល់ទីតាំងសម្រាប់ត្រៀមសម្អាត និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណើរការបាននោះទេ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះសិន ដើម្បីអាចនឹងចាប់ផ្តើមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។ ព្រមជាមួយគ្នា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ ១ខ្នង អគារបណ្ណាល័យ១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ១ខ្នង ដែលមាន៣បន្ទប់គេង ជូនដល់សាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ ហើយបានចាប់ផ្តើមដំណើរការសាងសង់ចាប់ពីថ្ងៃទី១មីនា៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន