ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងពង្រឹងស្ថាប័នទទួលខុសត្រូវប្រមូលទិន្នន័យ និងព័ត៌មានដើម្បីធានាសុក្រឹត្យភាព
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងពង្រឹងស្ថាប័នទទួលខុសត្រូវ ក្នុងការប្រមូលទិន្នន័យ និងព័ត៌មាន ដើម្បីធានាសុក្រឹត្យភាពលើការដាក់ចេញ និងអនុវត្តគោលនយោបាយរបស់រាជដ្ឋាភិបាលលើគ្រប់វិស័យ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅ ថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់ សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល ដែលតែងតែចុះទៅស្ដាប់ផ្ទាល់ និងប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាពលរដ្ឋ ហើយចូលរួមដោះស្រាយ កង្វល់របស់ប្រជាពលរដ្ឋឱ្យចំគោលដៅ និងឱ្យចំឬសគល់នៃបញ្ហា។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចាត់ទុក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព» ឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
ចំណែកក្នុងបរិការណ៍កម្ពុជា សម្ដេចធិបតីចង់ឱ្យមានការពិភាក្សាផុលផុសលើ ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើន ជាពិសេសឧស្សាហកម្មយុទ្ធសាស្ត្រលេច ឡើងថ្មីៗ និងការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ការត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC), ការពិភាក្សាលើ យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង ធ្យម និងធុរកិច្ចបង្កើតថ្មី តាមរយៈការបន្តពង្រឹង ប្រព័ន្ធអេកូឡូស៊ី និងការបង្កើនសមត្ថភាព និងផលិតភាព និងភិភាក្សាលើការអភិវឌ្ឍ ជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត៕ អត្ថបទ៖ វ៉ន ដារ៉ា







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន