ព័ត៌មាន
សម្ដេចធិបតី៖ ពេលនេះ កំណើនការទិញអចលនទ្រព្យ ទិញផ្ទះបានកើនឡើងវិញ ដោយភាពច្បាស់លាស់
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ពេលនេះកំណើនការទិញអចលនទ្រព្យ និងការទិញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហាក់មានការហក់ឡើងវិញ ដោយភាពច្បាស់លាស់ខុសគ្នាពីការកើនឡើងកាលពីមុនវិបត្តិកូវីដ-១៩។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អត្រាកំណើននៃការទិញផ្ទះមានការកើនឡើងវិញ ហើយកំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើនដែលមានភាពធន់ ហើយច្បាស់លាស់។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់មានប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងរយៈពេល១១ ខែឆ្នាំ២០២៤ កើនឡើងជាង២២ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ទិន្នន័យក៏បានឆ្លុះបញ្ចាំងផងដែរថា គម្រោងសាងសង់ជាង ៥០០ គម្រោង ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៤ មានទុនវិនិយោគសរុបជាង១ពាន់លានដុល្លារ។
ចំណែក ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ឥណទានសរុបដែលផ្តល់ដោយធនាគារ និងគ្រឺះស្ថានហិរញ្ញវត្ថុមានចំនួន ២៤៧,៦៣១ ពាន់លានរៀល (ស្មើនឹង ៦០,៩ ពាន់លានដុល្លារ)។ នេះគឺជាការកើនឡើង ២.២ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការផ្តល់ប្រាក់កម្ចីដល់ពាណិជ្ជកម្មលក់ដុំ និងរាយ សំណង់ អចលនទ្រព្យ ផលិតកម្ម និងវិស័យផ្សេងៗទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន