ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹទ្ធាចារ្យកីឡា គឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកព្រឹទ្ធាចារ្យកីឡា គឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងនូវស្នាដៃជូនជាតិមាតុភូមិ ដែលអ្នកជំនាន់ក្រោយ ត្រូវតបស្នង និងមិនគួរបំភ្លេច ។
ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីក្រុមបាល់ទាត់វ័យចាស់ ២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនចាស់ព្រឹទ្ធាចារ្យ អតីតកីឡាករ-កីឡាការិនីជម្រើសជាតិ តាំងពីជំនាន់សង្គមរាស្ដ្រនិយម ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយ ស្និទ្ធស្នាល និងប្រកបដោយអត្ថន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោ យបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ ចាស់ព្រឺទ្ធាចារ្យ អតីតកីឡាករ កីឡាការិនីជម្រើសជាតិតាំងពីជំនាន់សង្គមរាស្រ្តនិយម ក៏ដូចជាការផ្ដល់ឱកាសឲ្យឯកឧត្តម បានស្តាប់ពីអនុស្សាវរីយ៍ជាច្រើនពីការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ ដែលសុទ្ធសឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងវិស័យកីឡាកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថា ព្រឹទ្ធាចារ្យកីឡា គឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់ក្នុងវិស័យកីឡា និងជាអ្នកដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសជាតិផងដែរ។ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ការផ្តល់នូវភាពសប្បាយរីករាយជូនពួកគាត់ គឺជាការតបស្នងចំពោះគុណបំណាច់ដែលលោកទាំងអស់ធ្លាប់ផ្តល់ជូនជាតិមាតុភូមិក្នុងអតីតកាល ដែលយើងមិនគួរបំភ្លេច។ ដោយឡែកការជួបជុំគ្នា គឺជាឱកាសដែលពួកគាត់បានរំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការសំណេះសំណាល សាកសួរទុក្ខគ្នាទៅវិញទៅមកក្រោយខានជួបគ្នាមួយរយៈផងដែរ ៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន