ព័ត៌មាន
ត្រីមាសដំបូង ក្នុងឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានី មានការកើនឡើង ដោយសារកត្តាចម្បង៣ធំៗ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើង ដែលបានបង្កឱ្យមានការខូចខាតយានយន្ត , បង្កឱ្យមានមនុស្សរងរបួស និងបាត់បង់អាយុជីវិតជាបន្តបន្ទាប់ ខណៈសមត្ថកិច្ចនៅតែបន្តបង្កើនការរឹតបន្តឹងកាន់តែខ្លាំងដដែលលើការអនុវត្តច្បាប់ចរាចរណ៍ជើងគោកទាំងយប់ទាំងថ្ងៃ។
លោកឧត្តមសេនីយ៍ឯកស្នងការបានបន្ថែមថា ការអនុវត្តរឹតបន្តឹងច្បាប់ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច តែការចូលរួមចំណែកគោរពច្បាប់ ពីសំណាក់ពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវ គឺជារឿងសំខាន់បំផុតមួយដែរ ដើម្បីកាត់បន្ថយបានខ្ពស់ពីគ្រោះថ្នាក់ចរាចរណ៍ ។
ទាក់ទិនបញ្ហាចរាចរណ៍នេះដែរ កន្លងទៅ ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងមហាផ្ទៃ តែងបានក្រើនរំលឹកជារឿយៗ និងចេញបទបញ្ជារដល់បណ្តាស្នងការទាំង២៥រាជធានីខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ខណះគ្រោះថ្នាក់ចរាចរណ៍តែងឧស្សាហ៍កើតមានឡើងជារឿយៗ ដោយបានបំផ្លាញទ្រព្យសម្បត្តិ , បង្ករបួសស្នាម និងបានឆក់យកអាយុជីវិតមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាកត្តាបង្កក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់សង្គមជាតិបច្ចុប្បន្ន ៕ អត្ថបទ ៖ លីហេង

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន