ព័ត៌មាន
ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានី ប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ
ភ្នំពេញ ៖ នៅរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន -អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ បន្ទាប់ពីក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិកាបោះឆ្នោត និងមានវត្តមានចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំគឺដើម្បីត្រៀមរៀបចំធ្វើការជ្រើសរើសបេក្ខភាពប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោយពេលប្រធានការិយាល័យចាស់បានដាក់ពាក្យលាលែងពីមុខតំណែងកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ប់ សារិន បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុមប្រឹក្សារាជធានីភ្នំពេញបានរៀបចំនីតិវិធី និងបំពេញបែបបទផ្សេងៗឡើងវិញ ដើម្បីត្រៀមធ្វើការជ្រើសរើសបេក្ខភាពឈរឈ្មោះស្របតាមនីតិវិធី និងច្បាប់ជាធរមាន។ ជាក់ស្តែងថ្ងៃនេះ កិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតត្រូវបានរៀបចំក្នុងគោលបំណង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាពគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ (បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពចាស់មួយចំនួន) និងបញ្ជាក់អំពីតួនាទី ភារកិច្ច និងរៀបចំរបបធ្វើការងាររបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន -អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ ផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោត និងអំពីរចនាសម្ព័ន្ធ តួនាទី ភារិកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ រៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ។
បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មាធិការបោះឆ្នោតនឹងចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន