ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខយោធិននៅវរសេនាតូចស៊ើបការណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ស្ថិតនៅខេត្តបាត់ដំបង។
ក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅ និង ការបំពេញភារកិច្ចរបស់បងប្អូននាយទាហាន នាយទាហានរង និង ពលទាហាននៅគ្រប់ទិសទី នៃកងយហោធពលខេមរភូមិន្ទស។។
ជាមួយនឹងការចុះសួរសុខទុក្ខ និងសំណេះសំណាលដល់យោធិនទាំងអស់នៃវរសេនាតូចស៊ើបការណ៍នោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានជូនពរឆ្នាំថ្មី សូមអោយនាយទាហាន ពលទាហាន វរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ទាំងអស់ទទួលបាននូវសិរីសួរស្តី ជ័យមង្គលក្នុងឱកាសចូលឆ្នាំថ្មី និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និង កងទ័ពជើងគោគប្រគល់ជូន៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន