ព័ត៌មាន
សម្តេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺកតាលិករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ហើយមួយវិញទៀត កិច្ចប្រជុំនេះក៏ជាកតាលិករមួយ សម្រាប់ជំរុញនូវវឌ្ឍនភាពជាក់ស្តែងក្នុងតំបន់ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ មិនត្រឹមតែវេទិការសម្រាប់ការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាកតាលិករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែងផងដែរ ពោលគឺជាមូលបទសម្រាប់ជំរុញការតភ្ជាប់តំបន់អាស៊ាន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ដោយបានគូសរំលេចយ៉ាងល្អឥតខ្ចោះនូវបំណងក្នុងការបង្កើតសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ជាដើមនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តំបន់អាស៊ានបានវិវត្ត ខ្លួនទៅជានិមិត្តរូបនៃស្ថេរភាព វិបុលភាពដោយមានសក្តានុពលដ៏សំខាន់ ដែលអាចឆ្លុះបញ្ចាំងតាមរយៈ សេដ្ឋកិច្ចធំលំដាប់ទី៥ ក្នុងពិភពលោក។
សម្តេច បានបន្ថែមទៀតថា តំបន់អាស៊ានមានបរិយាកាសគួរឲ្យទាក់ទាញជាមួយនឹងជីវភាព សេដ្ឋកិច្ចដ៏រឹងមាំ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំចំពោះភាពជាដៃគូសំខាន់ៗ ជាច្រើនទៀត។ សម្តេចធិបតី បានលើកឡើងទៀតថា វឌ្ឍនភាពរបស់យើង(អាស៊ាន)ត្រូវបានគាំទ្រដោយ ពាណិជ្ជកម្មរឹងមាំទាំងក្នុងតំបន់ និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឲ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្រ្តសម្រាប់លំហូរមូលធនពិភពលោក រួមទាំងបាន ក្លាយជាកន្លែងសហការដ៏មានតម្លៃផងដែរ៕អត្ថបទបាន ចក់












-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន