ព័ត៌មាន
សម្តេច ម៉ែន សំអន ជំរុញដល់បងប្អូននារី ចេះអភិវឌ្ឍខ្លួន ដើម្បីកសាងអនាគតកាន់តែប្រសើរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់បងប្អូននារី ត្រូវបន្តប្រពៃណីសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ចេះជួយ សម្រាលការលំបាកគ្នា តាមរយៈការអនុវត្តសិល្បៈនៃការចែករំលែក ចេះអភិវឌ្ឍខ្លួន ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែ ប្រសើរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ថ្នាក់កណ្តាល លើកឡើងបែបនេះក្នុងពិធីសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” រៀបចំដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី៥ ខែមីនា ម្សិលមិញ។
សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព។
សម្តេចបន្តថា រាជរដ្ឋាភិបាល បានកំពុងបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ និងបន្ត ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពដូចជា៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង ទប់ស្កាត់អំពើហឹង្សាទាក់ទងនឹងយេនឌ័រ, អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ, លើកកម្ពស់ កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅ កម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌, និងពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋ កិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ច គិតគូរពីសុខមាលភាព ការអភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលឹកដល់ស្ត្រីក្នុងក្រសួងទំាង អស់ខិតខំបង្កើនការយល់ដឹងគ្រប់យ៉ាង ដើម្បីក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមពិតប្រាកដ។ ជាការពិតណាស់ការខិតខំបង្កើន សមត្ថភាពរបស់ស្រ្តី ត្រូវការការគាំទ្រយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនដោយចៀសមិនបាន ហេតុនេះសូម ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ត្រីជាថ្នាក់ដឹកនាំ ជួយបង្កលក្ខណៈធ្វើយ៉ាងណាឱ្យស្ត្រីយើងមានឱកាសអាចអភិវឌ្ឍខ្លួន បាន ដើម្បីឈានទៅរកសមភាព សមធម៌ និងសុខដុមរមនាតរៀងទៅ។ លើសពីនេះត្រូវបន្តប្រពៃណី សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ចេះជួយសម្រាលការលំបាកគ្នា និងជួយគ្នាពេលមានទុក្ខធុរៈចាំបាច់ តាមរយៈការអនុវត្តសិល្បៈនៃការចែករំលែក ឧបត្ថម្ភគាំទ្រគ្នា ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូននារីយើង ដែលជាសមាជិកានៃសមាគម៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព