ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖ នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តី និងកុមារី ត្រូវបានអនុវត្តតំាងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតដល់លោកជំទាវ និងសហការីទំាងអស់ បានចូលជួបសម្តែងការគួរសម ក៏ដូចជាគោរពជូនពរសម្តេចនៅក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា និងទទួលអនុសាសន៍ណែនាំ ដើម្បីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន យកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព នៅក្នុងសកម្មភាពមនុស្សធម៌និងការជួយលើកកម្ពស់សមភាពយេនឌ័រ នៅសង្គមកាន់តែបានច្រើនឡើងបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយនិងគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា។ សកម្មភាពមនុស្សធម៌ទំាងនេះ ជាគំរូដ៏ល្អ ជាការផ្សារភ្ជាប់សុខទុក្ខរវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ។
សម្តេចគូសបញ្ជាក់ថា ការផ្សារភ្ជាប់សុខទុក្ខអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយនេះ មិនត្រឹមជាការគោរពដឹងគុណដល់រាមច្បងដែលបានលះបង់កម្លំាងកាយចិត្តបម្រើសង្គមនិងប្រទេសជាតិប៉ុណ្ណោះទេ តែជាឱកាសដែលអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារពីអ្នកជំនាន់មុនផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគោរពថ្លែងអំណរគុណជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានរៀបចំបង្កើតរចនាសម្ព័ន្ធសមាគមនៅតាមក្រសួង ស្ថាប័ននិងខេត្តរាជធានី ទូទំាងប្រទេស ក្នុងការចូលរួមចំណែកដល់ការងារមនុស្សធម៌ សង្គម និងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា។ ការបង្កើតរចនាសម្ព័ន្ធសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅតាមក្រសួងស្ថាប័ននានា ជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនូវទស្សនៈ ដែលថា ប្តីស័ក្កិ៤ប្រពន្ធស័ក្តិ៥ មកជាការចូលរួមចំណែកនិងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ពីព្រោះថាបុរសនិងស្រ្តីជាដៃទំាងពីរត្រូវជួយគ្នាទៅវិញទៅមកដោយមិនអាចខ្វះដៃណាមួយបាននោះឡើយ។
នៅក្នុងឱកាសនោះសម្តេច រដ្ឋសភាធិបតី បានរំលឹកថា នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តីនិងកុមារី ត្រូវបានអនុវត្តតំាងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក។ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែករដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ សម្តេចធិបតីក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។
នៅក្នុងឱកាសដ៏រីករាយនិងស្និទ្ធស្នាលនេះ សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍មួយចំនួនជូនដល់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដោយក្រៅពីការបន្តបេសកកម្មដ៏ល្អ ដែលបានបំពេញនាពេលកន្លងមកហើយ ត្រូវបង្កើតឱ្យមានការជួបជុំជាប្រចាំក្នុងរង្វង់សមាគមដើម្បីបានស្តាប់មតិស្តាប់យោបល់ពីសមាជិកក្នុងប្រយោជន៍ស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា រួមគ្នាដោះស្រាយ ក៏ដូចជាការពង្រឹង កសាងសមត្ថភាព របស់ស្រ្តីផងដែរ។ ដោយសារក្រសួងព័ត៌មានមានតួនាទីដ៏សំខាន់មួយនៅក្នុងការអប់រំពលរដ្ឋ ដូច្នេះសូមប្រើប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការចូលរួមដល់ការបញ្រ្ជាបយេនឌ័រនៅក្នុងសង្គម។ ផ្តល់ការបណ្តុះបណ្តាលនិងលើកចិត្តដល់ស្រ្តីក្នុងការទទួលបានការអប់រំ ផ្នែកបច្ចេកវិទ្យា និងតួនាទីនានាស្របតាមសមត្ថភាព៕

-
ព័ត៌មាន5 days ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន2 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន1 week ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម
-
ព័ត៌មាន15 hours ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន5 days ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន6 days ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន4 days ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន