ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាប្រាប់ពលរដ្ឋនិងយោធិននៅជាប់ព្រំដែនថៃថារាជរដ្ឋាភិបាលនឹងខិតខំអភិវឌ្ឍតំបន់ព្រំដែនឲ្យក្លាយជាកន្លែងសន្តិភាព
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងការពារក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃថា រាជរដ្ឋាភិបាលនឹងខិតខំកសាង និងអភិវឌ្ឍតាមក្រវ៉ាត់ព្រំដែនឲ្យក្លាយជាកន្លែងសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ(កម្ពុជា-ថៃ)។

ក្នុងឱកាសចុះសាកសួរសុខទុក្ខបងប្អូនកងទ័ពនៅតាមប៉ុស្តិ៍ប៉មជួរមុខនៃមាតុភូមិ និងតាមក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ស្ថិតនៅក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានចំងាយពីព្រំដែនថៃប្រមាណ ២០០ ម៉ែត្រ។

ក្រោយចុះត្រួតពិនិត្យ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២នោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានជួបសំណេះសំណាលជាមួយកងការពារព្រំដែន និងប្រជាពលរដ្ឋនៅជាប់ព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ ដោយក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងការពារព្រំដែនថា«រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំអភិវឌ្ឍតំបន់ព្រំដែនអោយក្លាយជាព្រំដែនសន្តិភាព ដើម្បីប្រជាជនប្រទេសទាំងពីរមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រកបមុខរបររកស៊ីបានងាយស្រួល» ។

ក្នុងឱកាសចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២សំពៅលូននោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងការគាំទ្រចំពោះកិច្ចការប្រវត្តិសាស្រ្តយោធាដែលបានធ្វើកន្លងមកនៅតំបន់ភ្នំ៣២ នេះដែរ ហើយឯកឧត្តមបានឯកភាពចំពោះការរៀបចំជាតឹកតាងតំបន់នេះ ដើម្បីអោយយុវជនជំនាន់ក្រោយបានឃើញពីប្រវត្តិសាស្ត្រយោធា ដែលជាជំនួយដល់វិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន គឺជាអតីត ទីតាំងរបស់រណសិរ្យ ២៥០ របស់កម្ពុជាប្រជាធិបតេយ្យ ដែលពីអតីតកាល មានឯកឧត្តម នី កន ជាប្រធានរណសិរ្យ ២៥០ ហើយក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តម ជាទីប្រឹក្សាក្រសួងការពារជាតិផងដែល។ តំបន់ភ្នំ ៣២ សំពៅលូន គឺជាអតីតសមរភូមិស៊ីសុផុនខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ។ តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំ៣២ សំពៅលូន មាននៅសល់អតីតផ្ទះរបស់រណសិរ្យ ២៥០ មានចំនួន២ ខ្នង សាងសង់ពីឈើ ផ្ទះធំមួយខ្នង ជាសាលាប្រជុំរៀនសូត្រនយោបាយ ទហំ ១៨ គុណ ២៣ម៉ែត្រ និង ផ្ទះតូច ១ខ្នងទំហំ៧ គុណ៩ម៉ែត្រ សាងសង់ពីឈើ សំរាប់កម្មាភិបាល ឡើងមកប្រជុំ រៀនសូត្រ និងស្នាក់នៅ។

តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ជាកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានអញ្ជើញមកទទួល និងសំណេះសំណាលជាមួយកម្លាំងរណសិរ្ស២៥០ ដែលបានធ្វើសមាហរណកម្មចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល, ជាកន្លែងដែលកម្លាំងសមាហរណកម្ម មានមោទនភាពបំផុតក្នុងជីវិតរបស់ខ្លួន ដែលទទួលបាននូវសិទ្ធសេរីភាព និងសន្តិភាពដែលពុំធ្លាប់មានកន្លងមក ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលផ្តល់នូវស្នាមញញឹមដល់ពួកគេ៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព