ព័ត៌មាន
រដ្ឋមន្រ្ដីសុខាភិបាល៖ តួនាទីស្រ្តី ពិតមិនអាចកាត់ថ្លៃបានក្នុងដំណើរជីវិត ភាពទន់ភ្លន់ របស់ក្រុមគ្រូពេទ្យ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «តួនាទីស្រ្តី ពិតមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់ ភាពទន់ភ្លន់ និងល្អប្រសើរជាងភាពរឹង របស់ក្រុមគ្រូពេទ្យ» ដោយត្រូវឈរលើគោលការណ៍ សូមកុំបោះបង់ សម្រាប់វិស័យសុខាភិបាលរបស់កម្ពុជា។
ឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមមូលបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត, នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ត្រី និងក្មេងស្រីនាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយគុណភាព និងសមភាព ជូនដល់ប្រជាជន ព្រមទាំងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។
ឯកឧត្តមសាស្រ្តា ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យកាល់ម៉ែត បន្តលើកស្ទួយដល់មន្រ្តីរាជការ និងបុគ្គលិកជាស្រ្តី លើកទឹកចិត្តដល់នារី និងត្រូវមើលឱ្យឃើញជាក់ស្តែងការខិតខំ ក្នុងការបំពេញភារកិច្ចការងារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្រ្តីជាតំណាងឱ្យភាពស្អាតស្អំ ស្រ្តីតំណាងឱ្យគតិបណ្ឌិត ស្រ្តីតំណាងឱ្យភាពស្មោះត្រង់ ឃើញស្រ្តីជាភាពថ្នាក់ថ្នម ស្រ្តីឃើញជាក្តីសង្ឃឹម ស្រ្តីជាមេផ្ទះល្អ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត បន្តនូវវប្បធម៌រួមសាមគ្គីជាធ្លុងមួយ មោះមុតរបស់ស្រ្តីដោយឥរិយាបថទន់ភ្លន់ ក្នុងនាមជាអ្នកបម្រើសេវាសុខាភិបាល ប្រកាន់យកនូវក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ សហការគ្នាអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជាកម្លាំងស្នូលដ៏មានអត្ថប្រយោជន៍ខ្ពស់ ជួយទ្រទ្រង់វិស័យសុខាភិបាលយើង ឈានឡើងទៅរកភាពរីកចម្រើន នាពេលអនាគតឱ្យកាន់តែមានតម្លៃឧត្តុង្គឧត្តម។
ឆ្លៀតក្នុងឱកាសអបអរសារទរទិវាអន្តរជាតិនារី ៨មីនា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត ជាស្រ្តី ចំនួន៣០៨រូប ដែលមានស្នាដៃក្នុងការបំពេញការងារ យ៉ាងល្អប្រសើរប្រកបដោយគុណភាព៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន