ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមប្រកាសពិធីបើកវគ្គបណ្ដុះបណ្ដាល”គ្រូបង្គោលលើការងារមហាជនរាជធានី -ខេត្ត “
ភ្នំពេញ ÷ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលលើការងារមហាជន រាជធានី-ខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម ចំនួន៤៦នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រៀបចំវគ្គដោយឯកឧត្តម ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស
ដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន ។ ឯកឧត្តមបានបន្តថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលត្រូវបានបង្កើតឡើងក្នុងមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនាថ្ងៃទី៣០ -៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីអនុវត្តការងាណែនាំ ដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជន ក្នុងស្រទាប់យុវជន ស្រ្តី កម្មករនិយោជិក និងអង្គការសមាគមនានា ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលថ្ងៃនេះគឺជាជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចអគ្គសេនាធិបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី ១៧ -១៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ បន្ថែមលើសពីទៅទៀតឯកឧត្តមបានលើកឡើងថាការងារអប់រំមន្ត្រីគណបក្សគឺជាការងារមួយដែលមានសារៈសំខាន់ដែលត្រូវអនុវត្តជាប្រចាំ ព្រោះជាយន្តការមិនអាចខ្វះបាននូវការធានាបំពាក់បំប៉នស្មារតីការយល់ដឹងមន្ត្រីគណបក្សត្រូវតែមានគោលជំហរតែមួយរួមគ្នាលើកទិដ្ឋភាពខ្លឹមសារ សារ ទស្សនៈនយោបាយព្រមទាំងរបៀបរបបការងារពីថ្នាក់កណ្ដាលរហូតដល់មូលដ្ឋានសំដៅធ្វើសកម្មភាពការងារប្រកបដោយភាពស៊ីចង្វាក់ ស្រុះដៃ និងប្រទាក់ក្រឡាគ្នា នៃគ្រប់យន្តការ ក្នុងរចនាសម្ព័ន្ធបក្ស ។
នៅចុងបញ្ចប់ ឯកឧត្តម បានគូសបញ្ជាក់សារជាថ្មីនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ទំនុកចិត្តរបស់ប្រជាពលរដ្ឋត្រូវធ្វើឡើងជាប្រចាំ ហើយទាមទារពេលវេលា» ជាការផ្តាំផ្ញើដល់សិក្ខាកាមដែលជាមន្រ្តីគណបក្សទទួលបន្ទុកការងារចលនាមហាជនត្រូវប្រកាន់ខ្ជាប់ក្នុងការបំពេញភារកិច្ចការងារជូនគណបក្ស។
សូមបញ្ជាក់ថា នេះជាជុំទី១ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជន ដែលសិក្ខាកាមអញ្ជើញមកពីខេត្តតាមតំបន់ឆ្នេរ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង កំពត កែប តាកែវ និងកំពង់ស្ពឺ ស្មើនឹងចំនួនសិក្ខាកាម សរុប ៤៦ នាក់។










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧