ព័ត៌មាន
ព្រឹត្តិការណ៍សង្ក្រាន្តបាកានឆ្នាំ២០២៥នឹងរៀបចំឡើងដោយផ្តោតលើការប្រលងរាំចង្វាក់ខ្មែរ និងល្បែងប្រជាប្រិយខ្មែរ
ពោធិ៍សាត់៖ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាកាន ក៏ដូចជាក្នុងខេត្តពោធិ៍សាត់ ក្រោមម្លប់នៃសន្តិភាព ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកាន បានសហការជាមួយរដ្ឋបាលស្រុកបាកាន នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាកានឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែមេសា ខាងមុខនេះ នៅបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន និងជាប្រធានគណៈកម្មការរៀបចំសង្ក្រាន្តបាកាន បានលើកឡើងថាការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាកានឆ្នាំ២០២៥ គឺក្រោមគំនិតផ្តួចផ្តើម និងគាំទ្រពី ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ជាពិសេសគឺស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំឱ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី ខេត្ត ដោយបន្ថែមទៅលើការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាប ។
ឯកឧត្តមបណ្ឌិត ទី ថានី បានបន្តថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាកានឆ្នាំ២០២៥ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនោះទេ តែគឺមានខ្លឹមសារបង្ហាញ់អំពីសាមគ្គីភាពក្នុងសង្គមខ្មែរ ជាពិសេសគឺក្នុងស្រទាប់យុវជន និងការចូលរួមថែរក្សានូវអ្វីៗដែលជារបស់ខ្មែរ ។ ដោយក្នុងព្រឹត្តិការណ៍នេះ គឺមានកម្មវិធីប្រកួតល្បែងប្រជាប្រិយខ្មែរ និងប្រលងរាំចង្វាក់ខ្មែរ របស់ក្រុមយុវជនមកពីបណ្តាលឃុំទាំង៩ក្នុងស្រុកបាកាន ដែលកាលពីព្រឹត្តិការណ៍សង្ក្រាន្តបាកានឆ្នាំ២០២៤កន្លងទៅ គឺយើងបានរៀបចំការប្រកួតរាំចង្វាក់ម៉ាឌីហ្សុន ទូលក្អម ដោយមានក្រុមយុវជនប្រមាណ៥០០នាក់ក្នុងស្រុកបាកានបានចូលរួម ។
បើតាមការគ្រោងទុកព្រឹត្តិការណ៍សង្ក្រាន្តបាកានឆ្នាំ២០២៥នឹងត្រូវរៀបចំឡើងរយៈពេល១ថ្ងៃ ១យប់ ដោយមានកម្មវិធីជាច្រើនដូចជា ការប្រកួតល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ និងលោតបាវ , កម្មវិធីប្រឡងរាំចង្វាក់ សារ៉វ៉ាន់ តាលុង ដោយមាន១៨ក្រុមចូលរួមប្រកួត ,ការសម្តែងរបាំបុរាណខ្មែរ , កម្មវិធី រាំវង់ធំទេវតា មានអ្នកចូលរួមរាំជុំគ្នាប្រមាណ១៥០០នាក់ , ការប្រគុំតន្ត្រី និងចម្រៀង ដែលមានការចូលរួមពីតារាចម្រៀងល្បីៗមកពីរាជធានីភ្នំពេញ , និងមាន ក្រុមឌីជេ ចាក់ភ្លេងរាំកំសាន្តជុំគ្នាផងដែរ ។
ឯកឧត្តមបណ្ឌិត ទី ថានី បានបន្ថែមថា ក្រៅពីរៀបចំសង្ក្រាន្តបាកានឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ថ្នាក់ស្រុក ក្រុមការងារចុះជួយស្រុកបាកានក៏នឹងចូលរួមសហការគាំទ្រ ក្នុងការរៀបចំ កម្មវិធីសង្ក្រាន្ត តាមវិទ្យាល័យទាំង៤ក្នុងស្រុកបាកានផងដែរ ដោយវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ រៀបចំនៅថ្ងៃទី៩ខែមសា វិទ្យាល័យអូរតាប៉ោង ឃុំអូរតាប៉ោង រៀបចំនៅថ្ងៃទី១០ខែមេសា វិទ្យាល័យរំលេច ឃុំរំលេច រៀបចំនៅថ្ងៃទី១១ខែមេសា និងវិទ្យាល័យបាកាន ឃុំត្រពាំងជង រៀបចំនៅថ្ងៃទី១២ខែមេសា ហើយក្រុមការងារចុះជួយតាមបណ្តាឃុំទាំង៩ក៏នឹងចូលរួមសហការរៀបចំកម្មវិធីសង្ក្រាន្ត តាមវត្តអារាមនានាផងដែរ ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន