ព័ត៌មាន
សម្ដេចតេជោ៖«ប្រសិនបើខ្ញុំមិនទម្លាប់ហាត់ប្រាណទេ ប្រហែលជាសុខភាពខ្ញុំមិនល្អដូចពេលនេះទេ»
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារអប់រំដល់បងប្អូនប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃការហាត់កីឡាដោយក្នុងនោះសម្ដេចបានបញ្ជាក់ថា «ប្រសិនបើសម្ដេចមិនទម្លាប់ហាត់ប្រាណទេ ប្រហែលជាសុខភាពសម្ដេចមិនល្អដូចពេលនេះទេ»។
សម្ដេចតេជោ បានសរសេរថា ផលប្រយោជន៍ពីការហាត់ប្រាណតាម តាមរយៈកីឡា។ សម្ដេចបានហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ។ សម្ដេចបញ្ជាក់ថា សម្ដេចចេះលេងកីឡា ៤ ប្រភេទ ក្នុងនោះមាន បាល់ទះ បាល់ទាត់ បោះប៊ូល និងចុងក្រោយ គឺវាយកូនគោល។
សម្ដេចបានឱ្យដឹងថា ចំពោះកីឡា អុំទូកលេងតាមរដូវកាល និងលេងអុក តែការលេងអុក សម្ដេចបានណែនាំគួរកុំលេងយូរពេកដែលធ្វើឲ្យយើងឈឺចង្កេះ។
សម្ដេចតេជោមានប្រសាសន៍ណែនាំថា៖«ការហាត់ប្រាណតាមរយៈកីឡាក្តី ឬតាមរយៈការធ្វើចលនាដូចជាដើរ រត់ ហែលទឹក លើកដុំដែក ឬធ្វើពលកម្ម ។ល។ ដើម្បីឲ្យបែកញើសសុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់»។
សម្ដេចបញ្ជាក់ថា សម្រាប់ម្ដេចប្រសិនបើមិនទម្លាប់ហាត់ប្រាណទេ ប្រហែលជាសុខភាព សម្ដេចមិនល្អដូចពេលនេះទេ ដោយសារធ្លាប់ត្រូវរបួស ៥ លើក និងការវះកាត់ធំចំនួន ៣ លើក (1995.2017.2019) ដែលធ្វើឲ្យសម្ដេចអស់ឈាមច្រើន និងត្រូវថ្នាំសណ្តំច្រើនពិសេសឆ្នាំ២០១៧ ពេទ្យប្រើពេលវះកាត់ឆ្អឹងចង្កេះឲ្យសម្ដេចដោយត្រូវប្រើពេល ៥ ម៉ោង និង២០ នាទី។
សម្ដេចមានប្រសាសន៍ថា ការស្តាសុខភាពឡើងវិញក្រោយវះកាត់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យដែលក្នុងនោះ ពេទ្យណែនាំសំខាន់ឲ្យហាត់ប្រាណនេះឯង។
ក្នុងឱកាសនេះសម្ដេចបានបង្ហាញរូបថតការលេងទាត់បាល់ និងបាល់ទះ នាទសវត្សន៍១៩៨០ និងក្រោយមកទៀតព្រមទាំងរូបថតវាយកូនគោលដំបូងនាឆ្នាំ២០០០ និងពេលបច្ចុប្បន្នដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាផងដែរ៕

















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន