ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះពិនិត្យ មជ្ឍមណ្ឌលដាំបន្លែ និងផ្លែឈើ ដែលបានចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្មខេត្ត
ព្រះសីហនុ ៖ អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ បានដឹកនាំមន្ត្រីរាជការចម្រុះ និងមន្រ្ដីជំនាញ ចុះពិនិត្យមជ្ឍមណ្ឌលដាំបន្លែ និងផ្លែឈើ ហ័រ ណុង ហួយ អេកូឡូជិខល ឯ.ក ដែលមានកសិដ្ឋានស្ថិតនៅភូមិចាំស្រី ឃុំ-ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ សៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្ដគាំទ្រការចូលរួមចំណែកការដាំដុះ ចិញ្ចឹមសត្វក្នុងការលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរ ។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណ ចំពោះការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះទុនវិនិយោគលើការដំណាំបន្លែ ផ្លែឈើធម្មជាតិនៅក្នុងស្រុកកំពង់សីលា ហើយមជ្ឈមណ្ឌល ឬកសិដ្ឋាននេះ បានជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកំពង់សីលា និងបានរួមគ្នាផលិតផលកសិកម្មអ័រហ្គានិក (ធម្មជាតិគ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុ និងបន្តធ្វើការចែកចាយទៅកាន់បណ្តាទីផ្សារនៅក្នុងរាជធានី ខេត្តខ្លះ ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសចូលរួមកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង។
ឯកឧត្តមបាន គាំទ្រឱ្យមជ្ឈមណ្ឌល ឬកសិដ្ឋាន បន្ដពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីកំណើនការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្ត និងរង់ចាំជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងកសិដ្ឋានគ្រប់ពេលវេលា និងជូនពរឱ្យកសិដ្ឋានដំណើរការដាំដុះបន្លែផ្លែឈើធម្មជាតិប្រកបដោយផ្លែផ្កាល្អបន្ថែមទៀតនៅពេលខាងមុខ ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង និងចូលរួមជាមួយគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។
អ្នកគ្រប់គ្រងមជ្ឈមណ្ឌល ឬកសិដ្ឋានដាំបន្លែ ផ្លែឈើ ហ័រ ណុង ហួយ អេកូឡូជីខល ឯ.ក បានឱ្យដឹងថា មជ្ឈមណ្ឌល ឬកសិដ្ឋានដាំបន្លែ ផ្លែឈើ ហ័រ ណុង ហួយ អេកូឡូជីខល ឯ.ក មានផ្ទៃដីជាង ៣ ហិកតា ដែលត្រូវបានដាំដុះចម្រុះ ដែលមានដូចជាបន្លែ ផ្លែឈើ ផ្លែទំពាំងបាយជូរ ម្ទេស ប៉េងប៉ោះ ខាត់ណាស្រួយ ផ្ទី កាឆាយ ដើមជន្លង់ ត្រសក់ និងស្រះចិញ្ចឹមត្រី ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។ មជ្ឈមណ្ឌលកសិដ្ឋាននេះ បានរៀបចំចាប់ផ្តើម កាលពីខែមករា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់ការដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី នេះ ជាការចាប់ផ្តើមសាកល្បងដាំដុះតែប៉ុណ្ណោះ ព្រោះនៅតំបន់នេះមានអំណោយផលល្អក្នុងការដាំដុះបន្លែ ផ្លែឈើធម្មជាតិ ដែលគ្មានជាតិគីមី ដែលចាយទុកវិនិយោគប្រមាណជាង ៣ លានដុល្លារអាមេរិក ។
ដោយឡែក ចំពោះដំណាំម្ទេស អាចប្រមូលផលជាបណ្តើរៗក្នុងមួយថ្ងៃចំនួន ២០០គីឡូក្រាម នៅខែមេសាខាងមុខ យើងអាចប្រមូលផលមានការកើនឡើងជិត ១.០០០ គីឡូក្រាម ហើយនេះជាការចាប់ផ្តើមសាកល្បងដោយទទួលបានជោគជ័យល្អ ខណៈកសិដ្ឋាន គ្រោងនឹងបន្តពង្រីកកសិដ្ឋានរបស់បន្ថែមទៀតនៅពេលខាងមុខ ហើយនឹងបន្ដបង្រៀនពីបច្ចេកទេសនៃការដាំដុះនេះជូនបងប្អូនអ្នកស្រុកកំពង់សីលានេះ ឱ្យចេះដឹងនូវបច្ចេកទេសទាំងនេះ ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន