ព័ត៌មាន
អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់យុវជនត្រូវលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងបង្កើនមិត្តភាព
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងជំរុញដល់ យុវជន សិស្សានុសិស្ស ត្រូវចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ទោះកីឡាប្រភេទអ្វីក៏ដោយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ និងបង្កើននូវមិត្តភាព ប៉ុន្ដែត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងពិសេសគ្រឿងញៀន។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តម អភិបាលខេត្ត អញ្ជើញជាអធិបតីបិទការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៤-២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា ដើម្បីលើស្ទួយផ្នែកវិស័យកីឡាឱ្យមានសមត្ថភាពល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ យុវជន សិស្សានុសិស្ស ត្រូវខិតខំស្វែងយល់បច្ចេកទេសពីគ្រូបង្វឹក និងធ្វើការដកស្រង់បច្ចេកទេសបទពិសោធន៍ពីកីឡាល្អៗ ហើយការលេងកីឡាត្រូវចេះស្រលាញ់គ្នា រួមសាមគ្គីគ្នា ត្រូវចេះយល់ចិត្តគ្នា ចេះអោយតម្លៃគ្នាទៅវិញទៅមក ទើបក្រុមទទួលបាននៅភាពជោគជ័យ។ ម្យ៉ាងទៀត យុវជន សិស្សានុសិស្ស ត្រូវរួមគ្នាលេងកីឡា ដើម្បីលើកស្ទួយផ្នែកអបរំ និងកីឡា អោយមានភាពល្បីល្បាញលើកកិត្តិយសប្រទេសជាតិ ជាពិសសត្រូវយកចិត្តដាក់ក្នុងការសិក្សាពីព្រោះសិស្សានុសិស្ស គឺទំពាំងស្នងឬស្សី សម្រាប់ទ្រទ្រង់អនាគត់នៃប្រទេសជាតិយើង។
ជាមួយគ្នានោះ ឯកឧត្តមបានអំពារនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមគ្នាលេងកីឡា ក្នុងមនុស្សម្នាក់ កីឡា១ប្រភេទ (កីឡារស់ក្នុងសន្តិភាព) ដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឲ្យប្រកបដោយសីលធ៌ម និងដើម្បីចៀសឆ្ងាញពីការប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។
បើតាមរបាយការណ៍របស់លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រកួតកីឡានេះ មានរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣ ដល់៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី មកពីក្រុង/ស្រុកទាំង៧ ចំនួន៦៧៩នាក់ លើប្រភេទវិញ្ញាសា៖ បាល់ទាត់ (បុរស-នារី) ចំនួន ១២ ក្រុម ស្រី ៦ ក្រុម ។ បាល់ទះ (បុរស-នារី) ចំនួន ៨ ក្រុម ស្រី៣ក្រុម ។ បាល់បោះ (បុរស-នារី) ចំនួន ១១ ក្រុម ស្រី៥ ក្រុម ។ ប៉េតង់ ចំនួន ១០ ក្រុម ស្រី ៥ ក្រុម និងអត្តពលកម្ម ចំនួន ៣ ក្រុម៕
ដោយ ៖ ជឹង សេងឡុង








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន