ព័ត៌មាន
ក្រុមស្រ្តីក្រោយសម្រាលកូន សម្តែងការដឹងគុណរដ្ឋាភិបាលចំពោះការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម
ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និងសម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ បើគិតត្រឹមឆ្នាំ២០២៤ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សរុបចំនួនជាង ៥៧ម៉ឺននាក់ ចំណាយថវិកាសរុបប្រមាណ ២៩៦ពាន់លានរៀល។
អ្នកស្រី ពិន មុនី្នពេជ្រ មុខរបរជាបុគ្គលក្រុមហ៊ុនមួយកន្លែង នៅរាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាននិយាយថា តាមរយៈបណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ អ្នកស្រី បានឲ្យដឹងទៀតថា ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏មិនអស់ថ្លៃផងដែរ ដោយសារមានកាតសមាជិក ប័ណ្ណ ប.ស.ស ។
អ្នកស្រី ពៅ ស្រីនីន មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មកពីខេត្តកំពង់ឆ្នាំង ដែលទើបសម្រាលកូនបានប្រមាណជិត១សប្តាហ៍ បានប្រាប់ ប៊ីធីវី ដោយទឹកមុខសប្បាយរីករាយថា អ្នកស្រី ក៏ដូចជាកម្មការនីដទៃផ្សេងទៀត គឺទទួលបានអត្ថប្រយោជន៍ចាស់ និងអត្ថប្រយោជន៍បន្ថែមក្នុងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ អ្នកស្រី បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលនេះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។ ជាពិសេសការយកចិត្តទុកដាក់បានយ៉ាងល្អពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១២ម៉ឺន ៤ពាន់ ៨១២នាក់ និងកូនចំនួន ១២ម៉ឺន ៣ពាន់ ៦៦៣នាក់ ដោយចំណាយថវិកាអស់ប្រមាណ ១០ម៉ឺន ៦ពាន់ ៤០១លានរៀល។ បើគិតត្រឹមឆ្នាំ២០២៤ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំសរុបចំនួន ៥៧ម៉ឺន ៣ពាន់ ៨៨៩នាក់ មានកូនចំនួន ៥៦ម៉ឺន ២ពាន់ ០៥៩នាក់ ចំណាយថវិកាសរុបប្រមាណ ២៩៦ពាន់លានរៀល៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន