ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានាជាច្រើន ក្នុងវត្តគងជ័យក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្ពូងឃ្មុំ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់ និងបណ្ណាល័យចំនួន០១ ព្រមទាំងសមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យបារមីមានឫទ្ធិ ស្ថិតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្ពូងឃ្មុំ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋនក្រុង ស្រុក និងខេត្តត្បូងឃ្មុំទាំងមូល ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ច។ ហើយក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងទទួលបានពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសមិទ្ធផលកើតឡើងជាច្រើន ដូចក្នុងពេលនេះសមិទ្ធផល ក្នុងវិស័ួសាសនាក៏ដូចជាសង្គមជាតិមួយបន្ថែមទៀតបានលេចជារូបរាងនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត បន្តរអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងជំរុញឱ្យមូលដ្ឋានមានភាពស្អាត មានសកម្មប្រូល ទុកដាក់សំរាំ សំណល់ប្លាស្ទិក តាមមូលដ្ឋាន តាមផ្លូវ ស្អាតជាបណ្តើរ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើង ជាពិសេសដើម្បិកម្ពុជា ដែលជាផ្ទហរបស់យើងទាំងអស់គ្នាស្អាត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ។ ស្រុកអូររាំងឪដូចគ្នា ពិតជាបានបោះជំហានយ៉ាងលឿន ធ្វើឱ្យប្រជាពលរដ្ឋយើង រស់នៅមានជីវភាពធូរធារ និងមានលទ្ធភាព ក្នុងការចូលរួមសាមគ្គីកសាង នូវសមិទ្ធផលនានា តាមទីវត្តអារាម ធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជាលំដាប់ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមការងារចុះមូលដ្ឋាន បានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយកសាងហេដ្ឋរចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់។ ហើយនៅក្នុងពេលខាងមុខ ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានការគាំទ្របន្ថែមទៀត ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនព្រមជាមួយគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បាននាំយកបញ្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃ និងបានផ្តល់ជូនសម្ភារប្រើប្រាស់ និងថវិកា ដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែលចូលរួមនាឳកាសនោះផងដែរ៕




















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន