ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងបញ្ចប់ការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី អោយរួចរាល់ក្នុងខែមីនា ឆ្នាំ២០២៥នេះ
កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បាន និងកំពុងជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លី នៅក្នុងតំបន់គោលដៅឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយត្រូវបញ្ចប់ការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយរួចរាល់នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ ក្រោយពីអាជ្ញាធរខេត្ត និងកម្លាំងក្រសួង មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានធ្វើរួចរាល់ប្រមាណ៦២ម៉ឺនក្បាលដីហើយនោះ។ នេះបើយោងតាមការបញ្ចាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។
ឯកឧត្តមបានថ្លែងថា៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រសួង មន្ទីរដែនដី បាន និងកំពុងប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់រួចរាល់ក្នុងខែមីនា ឆ្នាំម២០២៥នេះ ព្រោះថាការចុះបញ្ជីដីធ្លីនេះមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់លើដីធ្លី ពិសេសបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន។ ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ ជាមួយនោះលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ ក្នុងតំបន់គោលដៅមាននៅតាមក្រុងស្រុកទាំង៨ កំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ និងមិនគិតដល់ថ្ងៃឈប់សម្រាកឡើយ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឱ្យបានល្អក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការបានល្អដោយរលូន យ៉ាងណាមិញក៏បានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋបានល្អប្រសើរផងដែរ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤