ព័ត៌មាន
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំរុញអាជីវកម្មទេសចរណ៍ ផ្តល់សេវាមានគុណភាព
នៅថ្ងៃទី១០ ខែមីនានេះ ក្រសួងទេសចរណ៍ និងអង្គការ Swiss Contact បានសហការបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ចកម្ពុជាហូកា លើផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រយៈពេល ១ សប្តាហ៍នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍តាមខេត្តរាជធានីគោលដៅ ផ្តល់សេវាជូនភ្ញៀវប្រកបដោយគុណភាព កក់ក្តៅ និងភាពទាកទាញ។

លោក ជួប រតនា ប្រធាននាយករដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងប្រធានលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ថ្លែងថា នៅថ្ងៃនេះ ក្រសួងទេសចរណ៍ បានសហការចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ចកម្ពុជា ហូកា ដែលមានសិក្ខាកាមភាគច្រើនជាមន្ត្រីមន្ទីរទេសចរណ៍ និងតំណាងប្រតិបត្តិករទេសចរណ៍ តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ មកពីតាមបណ្តារាជធានីខេត្តគោលគម្រោងហូកាចំនួន៧ ហើយតាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងជំរុញបង្កើនធនធានមនុស្សជំរុញការអភិវឌ្ឍមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្តល់សេវាកម្មឲ្យមានគុណភាព សុវត្ថិភាព និងភាពកក់ក្តៅ។
បណ្តាសិក្ខាកាម និងប្រតិបត្តិករទេសចរណ៍មកពីតាមរាជធានីខេត្ត ថ្លែងថា វគ្គបណ្តុះបណ្តាលជំនាញវាយតម្លៃនេះ គឺពិតជាមានសារសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍ ការផ្តល់សេវាកម្មក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ឲ្យស្របតាមស្តង់ដាគុណវុឌ្ឍជាតិ និងបង្កើនភាពទាក់ទាញភ្ញៀវចូលមកទទួលសេវាកម្មម្តងហើយ ចូលមកទទួលសេវាម្តងទៀត។

លោក Subus Subedi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការSwiss Contact ថ្លែងថា វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ច ហូកានេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញSDP ដំណាក់កាលទី៣ ឆ្នាំ២០២៤ ឆ្នាំ២០២៨ ហើយមានគោលដៅផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនយុវជន ឲ្យបាន១២៥៤០នាក់ និងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃឲ្យបាន៨៩០នាក់ នៅតាមខេត្តគោលដៅចំនួន១២ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនៈគិរី ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងខេត្តកោះកុង៕អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន