ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពចំពោះភាពរីកចម្រើនរបស់ ស្រ្តីដែលលើវិស័យអប់រំ ខណៈការទទួលសញ្ញាបត្រនាពេលនេះ គឺមានរហូតដល់ជាង៨០ភាគរយ។ សម្តេច បានបន្ថែមទៀតថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កាលពីមុនស្ត្រីគ្មានលទ្ធភាពក្នុងការសិក្សា ត្រូវបានបោះបង់ការសិក្សា ដោយសារសង្គម ប៉ុន្តែស្ត្រីក្នុងពេលបច្ចុប្បន្ននេះ មានឱកាស ក្នុងការសិក្សារៀនសូត្រក្នុងនិងក្រៅប្រទេស និងមានតួនាទីជាអ្នកដឹកនាំក្នុងស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធជាការឲ្យតម្លៃសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីរបស់សង្គមជាតិ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែយើងមានធនធានមនុស្ស ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះ មានសន្តិភាព។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសមានការអភិវឌ្ឍ រីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយនឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា កាលពីមុន កម្ពុជាធ្លាប់តែនាំចូល របស់វត្ថុធាតុដើម តែពេលនេះ កម្ពុជាអាចមានលទ្ធភាពនាំចេញនូវផលិតផលកែច្នៃរួច ទៅកាន់ប្រទេសដទៃ ដោយសារការវិវត្តនេះ គឺកើតចេញពីធនធាននៅក្នុងស្រុក។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ បើបើកអាជីវកម្មតូច យើងអាចប្រើជំនាញលក្ខណៈគ្រួសារ ដើម្បីគ្រប់គ្រងបាន ប៉ុន្ដែនៅពេលដែលយើងពង្រីកអាជីវកម្មខ្នាតធំហើយ គឺត្រូវតែមានការគ្រប់គ្រងដែលមានស្ដង់ដាច្បាស់លាស់ មិនអាចអនុវត្តស្ដង់ដាបែបគ្រួសារទៀតទេ។ ដូច្នេះការសិក្សារៀនសូត្រជំនាញច្បាស់លាស់ សូម្បីតែជំនាញគណនេយ្យ និងរដ្ឋបាលក្ដីពិតជាសំខាន់ណាស់។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការពង្រឹងធនធានមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព។ បរិមាណ សំដៅលើគុណភាពដែលពលរដ្ឋខ្មែរអាចមានលទ្ធភាពរៀន និងបើកឱកាសឱ្យបានច្រើនឱ្យពលរដ្ឋអាចរៀនសូត្របានដែលរដ្ឋបានខិតខំបើកសាលារៀនទៅដល់មូលដ្ឋាន។ ចំណែក គុណភាព គឺនិយាយអំពីកម្រិតពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា និងការពង្រឹងគុណភាពគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាព សំខាន់បំផុត គឺត្រូវមានធនធានគ្រូបង្រៀនដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត ជាពិសេសជំនាញ នៅក្នុងបរិវត្តកម្មឌីជីថល បច្ចេកវិទ្យានេះឯង គឺគ្រូបង្រៀនត្រូវចេះប្រើប្រាស់ មិនអាចយកឯកសារកាលពី១០ឆ្នាំមុន មកបង្រៀនសិស្សនោះទេ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា ការជ្រើសរើសគ្រូបង្រៀន ត្រូវច្បាស់ថា ជ្រើសរើសសម្រាប់កន្លែងដែលខ្វះខាតពិតប្រាកដ ជាពិសេសនៅតាមជនបទឆ្ងាយ ខណៈកន្លែងខ្លះពេលលោកគ្រូអ្នកគ្រូចូលនិវត្តន៍ គឺពិបាករកគ្រូទៅបំពេញណាស់ ដូច្នេះ សម្ដេចបានផ្ដល់គោលការណ៍ដល់ក្រសួងរួចហើយ ដើម្បីគាំទ្រដល់គ្រូនៅជនបទ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ការជ្រើសរើសគ្រូនៅនៅជនបទ បើជ្រើសរើសគ្រូវ័យក្មេងជំនួសមិនទាន់បាន យើងត្រូវយកគ្រូចូលនិវត្តន៍ ដើម្បីបំពេញចន្លោះ គឺជាការចាំបាច់ និងត្រូវលើកទឹកចិត្ត។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានរម្លឹកប្រសាសន៍របស់លោក John F. Kennedy ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិកដល់យុវជន៖ «សូមកុំសួរថាប្រទេសរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នក ត្រូវសួរថា តើអ្នកបានធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក» “Ask not what your country can do for you, ask what you can do for your country”។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សង្កេតឃើញថា ចលនានៃការអានសៀវភៅនេះ គឺល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗ មានសៀវភៅសច្រើនសម្រាប់ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្គួចផ្ដើមទិវាអំណានឡើង ដើម្បីជំរុញការអានដល់សិស្ស ខណៈនៅថ្ងៃទី១១ខែមីនានេះ ក្រសួងកំពុងប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«រៀននៅសាលាបានសញ្ញាបត្រ ប៉ុន្ដែយើងចេញទៅធ្វើការបានសញ្ញាឃើញ»។ រៀនៅសាលាយើងទទួលបានបទពិសោធន៍របស់អ្នកផ្សេង ប៉ុន្ដែមិនមែនជាបទពិសោធន៍របស់យើងទេ ប៉ុន្ដែយកវាមកបំប្លែងដកពិសោធន៍សម្រាប់ការងារអនុវត្តជាក់ស្ដែងរបស់យើង។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «ពេលរៀនៗក្បួនកុំរៀនផ្លូវកាត់ ពីព្រោះពេលអនុវត្តគឺយើងត្រូវយកក្បួនទៅអនុវត្តទើបយើងធ្វើការត្រូវគ្នា»។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«រៀននៅសាលាជួយយើងច្រើនឱ្យទទួលបានជំនាញរឹង ប៉ុន្ដែយើងចេញមកធ្វើការ និងអានសៀវភៅបន្ថែម ធ្វើឱ្យយើងទទួលបានជំនាញទន់ ឬហៅថា ការអភិវឌ្ឍខ្លួនឯង ខណៈសម្ដេចផ្ទាល់បានអនុវត្តវិធីបែបនេះ ជាពិសេសការអានសៀវភៅនេះ គឺបានជួយដល់ការងារសម្ដេចជាច្រើន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «កសាងសមត្ថភាពខ្ពស់ បងប្អូនកំពុងត្រៀមខ្លួន ដើម្បីទទួលបានឱកាស ដូច្នេះសូមបងប្អូនកុំបាក់ទឹកចិត្ត ប៉ុន្ដែត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ស្វ័យសិក្សា ស្វ័យពិនិត្យ»។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប គឺដើម្បីទាក់ទាញទេសចរ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ផ្ទាល់ ផ្ទុយពីការលើកឡើងរបស់វិទ្យុបរទេស ដែលបំផុសបំផុលឱ្យពលរដ្ឋភាន់ច្រឡំ លើការរៀបចំព្រឹត្តិការណ៍នេះ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កម្ពុជាកំពុងរៀបចំដាក់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា សម្ដេចដឹកនាំមន្រ្ដីពាក់ព័ន្ធចំណាយពេលជាង ៤ម៉ោងធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គឺដើម្បីស្វែងរកសក្ដានុពលទេសចរណ៍ដល់ប្រជាសហគមន៍នៅតំបន់នោះ ខណៈពេលនោះ សម្ដេចបានដាក់ចេញគោលការណ៍អនុវត្តមួយចំនួន ដើម្បីបង្កើនសក្ដានុពលទេសចរណ៍ និងឱ្យអភិរក្សតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍។

-
ព័ត៌មាន1 week ago
សម្តេចធិបតី ក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ ត្រូវតែចាត់វិធានការចំពោះក្មេងទំនើងឲ្យបាន ដូចភ្លៀងរលឹម
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព រឹងមាំ គឺជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន
-
ព័ត៌មាន1 week ago
ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងរឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
-
ព័ត៌មាន7 days ago
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីទៅចរចារឿងពន្ធជាមួយអាមេរិក
-
កីឡា1 week ago
ជំនួបព្រះខ័នរាជ ប៉ះ Madura បានពង្រីកច្រកចូលជាង ២០ និងលក្ខខណ្ឌងាយៗសម្រាប់អ្នកទស្សនា
-
កីឡា1 week ago
ស្ថាប័ន WKN បានទាក់ទងប្រធានសហព័ន្ធគុនខ្មែរភ្លាមៗ ក្រោមមានការបដិសេធរឿងកិច្ចសហការ
-
ព័ត៌មាន1 week ago
សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាគិតគូរលើកកម្ពស់គុណភាពសំណង់