ព័ត៌មាន
[UPDATE] អតីតមេដឹកនាំហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
រដ្ឋាភិបាលហ្វីលីពីន បានលើកឡើងថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបាននគរបាលចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្នុងថ្ងៃអង្គារ (១១ មីនា) នេះ តាមដីការបស់តុលាការព្រហ្មទណ្ឌម្មអន្តរជាតិ ហៅកាត់ថា ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានដាក់ប្រឆាំងនឹងរូបលោក។

បន្ទាប់ពីធ្វើដំណើរពីទីក្រុងហុងកុងរួចចុះចតនៅទីក្រុងម៉ានីល លោក Duterte ត្រូវនគរបាលចាប់ខ្លួន ហើយបញ្ជូនទៅឃុំឃាំងតាមដីការបស់តុលាការ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់មនុស្សទ្រង់ទ្រាយធំ ដែលកើតឡើងក្រោមការបង្រ្កាបដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតីរូបនេះ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ នេះបើតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក Ferdinand Marcos។

គួររម្លឹកថា ICC បានចាប់ផ្តើមការស៊ើបអង្កេតលើការសម្លាប់មនុស្សទាក់ទងនឹងគ្រឿងញៀនក្រោមការដឹកនាំរបស់លោក Duterte ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១១ មក នៅពេលលោកនៅជាអភិបាលក្រុងភាគខាងត្បូង Davao រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ជុំវិញលទ្ធភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Duterte នៅឆ្នាំ២០១៩ បានដកហ្វីលីពីនចេញពី ICC នៅក្នុងជំហានមួយដែលសកម្មជនសិទ្ធិមនុស្សនិយាយថា មានបំណងគេចមិនទទួលខុសត្រូវលើការសម្លាប់មនុស្ស។

រដ្ឋបាលលោក Duterte បានផ្អាកការស៊ើបអង្កេតរបស់តុលាការពិភពលោកមួយនេះនៅចុងឆ្នាំ២០២១ ដោយលើកហេតុផលថា អាជ្ញាធរហ្វីលីពីនកំពុងពិនិត្យមើលការចោទប្រកាន់ដូចគ្នានេះរួចហើយ ហើយអះអាងថា ICC មិនមានយុត្តាធិការលើរឿងនេះទេ។ ក្រោយមក ចៅក្រមសាលាឧទ្ធរណ៍នៅ ICC បានសម្រេចក្នុងខែកក្កដា ឆ្នាំ២០២៣ ឱ្យបន្តការស៊ើបអង្កេតឡើងវិញ។
គួរបញ្ជាក់ថា តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ អាចលូកដៃបាននៅពេលប្រទេសនានាមិនសុខចិត្ត ឬមិនអាចកាត់ទោសជនសង្ស័យក្នុងឧក្រិដ្ឋកម្មអន្តរជាតិដ៏កាចសាហាវបំផុត រួមទាំងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន