ព័ត៌មាន
សម្ដេចប្រមុខរដ្ឋស្ដីទី អនុញ្ញាតឲ្យឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សូមជម្រាបថា ទំនាក់ទំនងកម្ពុជា-ថៃ នាពេលបច្ចុប្បន្ននេះស្ថិតក្នុងស្ថានភាពល្អប្រសើរដែលភាគីទាំងពីរកម្ពុជា និងថៃ បានមូលមតិគ្នាតែដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូរឹងមាំ ដើម្បីសន្តិភាព និងវិបុលភាព ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។
ក្រៅពីនេះកម្ពុជា-ថៃ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងលើការរក្សាសន្តិសុខថាមពល កិច្ចសហប្រតិបត្តិការរុករកប្រភពថាមពលថ្មីៗជាបន្តទៀត។ កម្ពុជានិងថៃ បានឯកភាពគ្នា សម្រួលដំណើរទៅវិញទៅមករបស់ពលករក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកាលពីខែមេសាឆ្នាំមុន តាមរយៈការសម្រួលថ្លៃទិដ្ឋាការគ្នាទៅវិញទៅមក។ កម្ពុជា និងថៃ ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ស្របតាមទិសស្លោក គឺព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយផងដែរ។
តាមរយៈការដឹកនាំរបស់សម្ដេចប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាពនៃកម្ពុជា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេចបានផ្ដោតអាទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ សម្ដេចបានដាក់ចេញការពង្រឹងទំនាក់ទំនងការទូតសភារបស់កម្ពុជាជាមួយបណ្ដាប្រទេសជាមិត្តបន្ថែមទៀតផងដែរ៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន