ព័ត៌មាន
វីរៈ ដារ៉ា ទម្រាំទទួលភាពស្អាតស្អំ ស្ទើរគិតដល់ផ្លូវអាក្រក់ ព្រោះមិនអស់ចិត្តនឹងកំហុសអចេតនារបស់ខ្លួន
ថ្មីៗនេះ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា ទើបទទួលបាននូវភាពស្អាតស្អំរបស់ខ្លួនវិញ ក្រោយរងមន្ទិលសង្ស័យករណីប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន កំឡុងការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ រវាងកម្ពុជា និងម្ចាស់ផ្ទះសិង្ហបុរី កាលពីខែធ្នូ ដោយរូបគេមិនបានប្រព្រឹត្តដូចការសង្ស័យឡើយ តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ។
ទន្ទឹមជាមួយការទទួលបានូវភាពស្អាតស្អំ តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៥ ខែមីនាកន្លងទៅ វីរៈ ដារ៉ា បានសម្ដែងក្ដីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ដែលខិតខំធ្វើការស៊ើបអង្កេតរហូតផ្ដល់នូវភាពត្រឹមត្រូវដល់ខ្លួនវិញ។ ប៉ុន្ដែទម្រាំទទួលបានភាពត្រឹមត្រូវនេះ ដារ៉ា ធ្លាប់ស្ដីបន្ទោសខ្លួនឯង រហូតគិតដល់ផ្លូវអាក្រក់ទៀតផង។
ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ អ្នកចាំទីវ័យក្មេងកំពុងឡើងដៃលេងឲ្យព្រះខ័នរាជស្វាយរៀងរូបនេះ បានបញ្ជាក់ថា ទោះបីវាជាកំហុសអចេតនា តែវាជាកំហុសដ៏ធំលើកដំបូងក្នុងអាជីព ហើយក្នុងក្រុមជម្រើសជាតិថែមទៀត ។ គ្រានោះ ទោះបីមានការលួងលោម លើកទឹកចិត្តយ៉ាងណា តែគេស្ដាប់មិនចូលឡើយ ស្ទើរបាក់ទឹកចិត្ត ហើយគិតអាក្រក់ទៀតផង តែដើម្បីគ្រួសារ ទើបរូបគេព្យាយាមជម្នះដើម្បីបន្ដដំណើរទៅមុខ។ ហើយ ដារ៉ា នឹងយកមេរៀនដ៏អាក្រក់នេះ ដើម្បីពង្រឹងការខិតខំប្រឹងប្រែងឲ្យបានកាន់តែខ្លាំងថែមទៀត។
សូមរំឮកថា ករណីសង្ស័យលើអ្នកចាំទី វីរៈ ដារ៉ា បានកើតឡើង កំឡុងការប្រកួតពានរង្វាន់ប្រចាំតំបន់ពូលA កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលកម្ពុជា បានចាញ់សិង្ហបុរី ២-១ ដែល ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយងាយ នៅដើមវគ្គទី១ បន្ទាប់ពីការបញ្ជូនបាល់មិនបានល្អរបស់ដារ៉ា។ ការណ៍នេះ ទើបបង្កឲ្យអ្នកគាំទ្រមានការសង្ស័យរូបគេរៀបចំលទ្ធផលទុកជាមុន ហើយសហព័ន្ធក៏បានបើកការស៊ើបអង្គេតលើករណីនេះ និងបានប្រកាសពីលទ្ធផលស៊ើបអង្កេតជាផ្លូវការកាលពី ១សប្ដាហ៍មុនថា វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនាប៉ុណ្ណោះ៕ អត្ថបទ៖ លី ឈុនឡា



-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព