ព័ត៌មាន
លោក Trump អាចនិយាយជាមួយលោក Putin នៅសប្តាហ៍នេះ ខណៈសេតវិមានត្រៀមស្វាគមន៍លោកZelensky
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារទី១១មីនាសប្ដាហ៍នេះថា លោកទំនងជានឹងនិយាយទៅកាន់លោកប្រធានាធិបតី Vladimir Putin ក្នុងសប្តាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់ និងពិភាក្សាជាមួយរុស្ស៊ីដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាង៣ឆ្នាំមកនេះ។

លោក Trump ក៏បានចង្អុលបង្ហាញផងដែរថា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នឹងត្រូវបានអញ្ជើញឱ្យត្រឡប់ទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោនជាថ្មី ទោះមេដឹកនាំទាំងពីរប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងខ្លាំងជាសាធារណៈកាលពីថ្ងៃទី២៨ ខែកុម្ភៈក៏ដោយ។

មេដឹកនាំមកពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា លោកគិតលោកអាចនឹងជួប នៅពេលអ្នកសារព័ត៌មានសួរថាតើលោកនឹងនិយាយជាមួយលោក Putin ក្នុងសប្តាហ៍នេះដែរឬទេ ។ជាមួយគ្នានោះលោកបានឆ្លើយថាលោក Zelensky នឹងត្រូវស្វាគមន៍ដំណើរត្រឡប់ទៅសេតវិមានម្ដងទៀត។
នៅពេលសួរដោយអ្នកសារព័ត៌មានអំពីទស្សនវិស័យនៃបទឈប់បាញ់ទាំងស្រុងនៅអ៊ុយក្រែន លោក Trump បានឆ្លើយថា មែនហើយ លោកសង្ឃឹមថានឹងមានរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ រូបលោកផ្ទាល់ក៏ចង់ឃើញដែរ ។
លោកបានបន្ថែមថា លោកដឹងថាយើងមានកិច្ចប្រជុំដ៏ធំមួយជាមួយរុស្ស៊ីនៅថ្ងៃស្អែក ហើយការសន្ទនាដ៏រលូនមួយចំនួនសង្ឃឹមថានឹងកើតឡើង៕
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព