ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ណែនាំប្រជានេសាទអោយប្រើឧបករណ៍ត្រូវច្បាប់ស្តីពីជលផល
កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងពេលចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេសាបនៃខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាល និងបានណែនាំប្រជានេសាទ អោយប្រើប្រាស់ឧបករណ៍ស្របច្បាប់ស្តីពីជលផល ប្រសិនបើមានការគំរាមមិនអោយរកក្បែរសម្រាស់ ឬរបាំងរបស់ជនល្មើស ត្រូវរាយការណ៍ភ្លាមមកលោក ដើម្បីចំណាត់ការទាន់ពេល។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ ក្រោយពីបើកកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទធំៗដូចជា សម្រាស់, របាំងសាច់អួនវែងៗ, របាំងស្បៃមុង, ជន, ឆក់ក្តៅ ឆក់ត្រជាក់, នាម, មងបង្ក្រាប អស់រយៈពេលជាង៤០ថ្ងៃកន្លងមកនេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងយោធភូមិភាគ៥ កម្លាំងកងទ័ពពិសេស៩១១ កម្លាំងកងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បានឆ្លៀតពេលខ្លះជួបជាមួយបងប្អូនប្រជានេសាទលក្ខណៈគ្រួសារដែលកំពុងនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ត្រូវច្បាប់មាន មង, សំណាញ់ និងសន្ទូច រួមនិងបងប្អូននៅតាមភូមិដ្ឋានជាប់ដងទន្លេមួយចំនួន ដើម្បីពន្យល់ណែនាំអោយពួកគាត់កាន់តែយល់អំពីផលប៉ះពាល់ពេលពួកគាត់នេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ស្តីពីជលផល និងប្រាប់ពីទោសទណ្ឌដែលពួកគាត់ត្រូវទទួលក្រោយពេលប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនោះ។ ក្នុងពេលនោះ លោកឧត្តមសេនីយ៍ត្រី បានអោយលេខទូរស័ព្ទរបស់គាត់ទៅប្រជានេសាទ និងបានប្រាប់អោយទូរស័ព្ទមកគាត់ភ្លាម បើមានម្ចាស់សម្រាស់ ឬម្ចាស់របាំងកន្លែងណាមួយ គំរាមមិនអោយនេសាទនៅក្បែរសម្រាស់ ឬរបាំងរបស់ពួកគេ។
ប្រជានេសាទលក្ខណៈគ្រួសារ បានទទួលយកនូវការណែនាំ និងបានអរគុណដល់លោកឧត្តមសេនីយ៍ត្រី រួមនិងកងកម្លាំងកងទ័ពទាំងអស់ដែលបានចុះមកបង្ក្រាបបទល្មើសនេសាទធំៗទាំងនោះបានមួយចំនួន និងបានឃើញវត្តមានត្រីមួយចំនួនដែលបាត់នាពេលកន្លងមក។ ពួកគាត់សង្ឃឹមថា ភោគផលត្រីទឹកសាបនៅបឹងទន្លេសាប និងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង នឹងសំបូរឡើងវិញ ងាយស្រួលនេសាទដោយប្រើឧបករណ៍ត្រូវច្បាប់ស្តីពីជលផល ហើយពួកគាត់សុំអោយកម្លាំងកងទ័ពបន្តបង្ក្រាបថែមទៀត។
ប្រជានេសាទ ក៏បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានខិតខំថែរក្សាការពារទន្លេសាប បឹងទន្លេសាប និងរក្សាធនធានធម្មជាតិ និងមច្ឆាជាតិទឹកសាប អោយគង់វង្ស សំរាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់បន្តទៅមុខ៕ កាំង ហុងវាស្នា






-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព