ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ សហការរៀបចំសិក្ខាសាលា ស្តីពីការ «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងទេសចរណ៍»
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបជូនអង្គសិក្ខាសាលាថា “ដោយអនុវត្តតាមសេចក្តីណែនាំ និងសារាចរ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃ គ.វ.រ. ដើម្បីគាំទ្រដំណើរការ នៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ច ដោយធ្វើការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងទេសចរណ៍។ ជាលទ្ធផលក្រសួងបានកំណត់មុខងារគោលចំនួន៣ រួមមាន៖ ទី១.គ្រប់គ្រងវិស័យទេសចរណ៍, ទី២.ដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទី៣.សេវាគាំទ្រដំណើរការទូទៅវិស័យទេសចរណ៍។ ព្រមទាំងកំណត់មុខងារគាំទ្រ ចំនួន១៨ និងមុខងារជំនាញ ចំនួន៣២។”
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “បន្ទាប់ពីបានពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងនឹងធ្វើការកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដោយឈរលើអភិក្រម នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺពង្រឹងជាជាងពង្រីក។ ផ្អែកតាមលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្រសួងទេសចរណ៍ បានបង្ហាញថា តួនាទី និងភារកិច្ចរបស់គណៈកម្មការមួយចំនួន ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ មានភាពស្ទួនគ្នាជាមួយនឹងតួនាទីភារកិច្ចរបស់ក្រសួងទេសចរណ៍ ព្រមទាំងតួនាទី ភារកិច្ចមួយចំនួននៅក្រសួងដទៃ មានភាពស្ទួនគ្នា ក៏ដូចជាតួនាទី ភារកិច្ចរបស់ការិយាល័យផងដែរ។” “ផ្អែកតាមរបបគំហើញដែលបានរកឃើញ ក្រសួងគ្រោងនឹងកែសម្រួលរចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន ឱ្យសមស្របទៅនឹងមុខងារថ្មីរបស់ក្រសួងទេសចរណ៍ និងកែសម្រួលតួនាទី ភារកិច្ចរបស់គណៈកម្មការនានា ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងមន្ត្រីរាជការ តាមអង្គភាពនីមួយៗ លើមុខងារមួយចំនួន ដើម្បីប្រសិទ្ធភាពការងារ។” ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម។
សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕








-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព