ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ជំរុញឱ្យមន្ត្រីតាមបណ្តាខេត្ត បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យមន្ត្រី-បុគ្គលិកនៅតាមបណ្តាខេត្ត បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជន ក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០-១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច នាយកសាខាធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្តចំនួន៣រួមមាន ខេត្តកំពង់ចាម ក្រចេះ និងខេត្តរតនគីរី ក្នុងពិធីនេះលោកជំទាវទេសាភិបាល មានប្រសាសន៍ថា ការកែសម្រួលភារកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបំពេញ តម្រូវការរបស់ស្ថាប័ន តាមរយៈការនាំមកនូវជំនាញ និងបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់ សាខា ឱ្យប្រព្រឹត្តទៅបានរលូននិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោកជំទាវបានយកឱកាសនេះណែនាំមន្ត្រី-បុគ្គលិកសាខាតាម បណ្តាខេត្តទាំង៣ ឱ្យត្រៀមខ្លួនសហការក្នុងការធ្វើអង្កេតទំនុកចិត្តធុរកិច្ច ដើម្បីតាមដានស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។

បន្ថែមលើនេះ លោកជំទាវបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំ បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមបង្កើនសកម្មភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការជំរុញកម្រិត បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា តម្លៃសមរម្យ និង មានកិច្ចការពារតាមផ្លូវច្បាប់ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពង្រឹងកិច្ចការពារអតិថិជន។ ធនាគារជាតិនៃ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិពាក់ព័ន្ធ ក្នុងការដាក់ចេញ និងអនុវត្តនូវសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ កម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងយន្តការនានា ស្របតាមផែនការសកម្មភាព ដែលកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដូចជា៖ ការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុង កម្មវិធីសិក្សាចំណេះដឹងទូទៅ, ការងារលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនជាស្រ្តី, យុទ្ធនាការផ្សព្វផ្សាយចំ ណេះដឹងហិរញ្ញវត្ថុ (តោះនិយាយនិយាយពីលុយ), គម្រោងពង្រីងសុវត្ថិភាពហិរញ្ញវត្ថុដល់សហគមន៍, និងការបើកសិក្ខាសាលាផ្សព្វ ផ្សាយស្តីពីវិស័យមីក្រូនៅកម្ពុជាជាដើម៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤