ព័ត៌មាន
ពលរដ្ឋស្រុកស្វាយជ្រំខេត្តស្វាយរៀងជាង៦០%បានទទួលការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃតាមរយៈបណ្ណ័មូលសមធម៌និងប័ណ្ណប.ស.ស
ស្វាយរៀង ៖ គោលនយោបាយជាតិលើកកម្ពស់សុខមាលភាពពលរដ្ឋរបស់រាជរដ្ឋាភិបាលតាមរយៈផ្ដល់បណ្ណ័សមធម៌និងបណ្ណ័ប.ស.ស ត្រូវបានពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសមានការគាំទ្រនិងអបអរសាទរចំពោះគោលនយោបាយខាងលើ ក្នុងនោះពលរដ្ឋស្រុកស្វាយជ្រុំខេត្តស្វាយរៀងប្រមាណជាង៦០% បានទៅទទួលយកសេវាព្យាបាលជំងឺ តាមរយៈបណ្ណ័សមធម៌ និងបណ្ណ័ប.ស.ស ក្នុងក្តីសោមនស្សរីករាយ ។
លោកវេជ្ជបណ្ឌិត ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីពេទ្យបង្អែកស្វាយជ្រំ បានផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺពលរដ្ឋចំនួន២ម៉ឺន ៧០០ករណី ហើយបើគិតជាភាគរយដែលពលរដ្ឋមានបណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ ប.ស.ស ចំនួន៦៨% អញ្ចឹងកន្លែងនេះគឺបាននយ័ថាមន្ទីរពេទ្យយើងបានការគាំទ្រពីពលរដ្ឋ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ផ្តល់បណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ប.ស.ស ជូនដល់ពលរដ្ឋ ហើយក៏សូមផ្តាំផ្ញើដល់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ និងបងប្អូនដែលរស់នៅខេត្តជិតៗនៅនិងមន្ទីរពេទ្យសូមអញ្ជើញមកទទួលយកសេវាពីមន្ទីរពេទ្យអោយបានគ្រប់ៗគ្នា ហើយសូមកុំគិតថាមានបណ្ណ័មូលនិធីសមធម៏ហើយ មន្ទីរពេទ្យមិនបានគិតធ្វើការពិនិត្យនិងព្យាបាលបងប្អូននោះមិនពិតទេ ។
បន្ទាប់ពីទទួលបានសេវាពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ តំណាងពលរដ្ឋភូមិ (បឹងរ៉ៃ) ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវការរីករាយ និងគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្តេចបានគិតគូរលើសុខភាពពលរដ្ឋ តាមរយះផ្តល់បណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ ប.ស.ស ដល់ពូកគាត់ដើម្បីពិនិត្យសុខភាពដោយឥតគិតថ្លៃ ។
លោក ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកបានបញ្ជាក់បន្ថែមថា ក្រៅពីការងារផ្តល់សេវាពិនិត្យព្យាបាលជំងឺ ពលរដ្ឋដែលមានបណ្ណ័មូលនិធីសមធម៏ និងបណ្ណ័ ប.ស.ស មន្ទីរពេទ្យនូវបានទទួលពិនិត្យនិងព្យាបាលជំងឺដល់ជនពិការដោយគ្រោះផ្សេង និងជនពិការពីកំណើតឥតគិតថ្លៃផងដែរ ។





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤